ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងអង្រឹង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ ធ្នូ នៅចំណុចក្នុងចំការចេក ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ គ្រុយ ដានហូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងធ្វើផ្ទះ មានទីលំនៅភូមិកំពង់ឈើទាល ឃុំតាំងក្រសៅ ស្រុកប្រាសាទ សំបូរ ខេត្តកំពង់ធំ ។
តាមសាក្សីបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានមកស្នាក់នៅធ្វើជាងផ្ទះឲ្យឈ្មោះ ហាន ហុក ភេទប្រុស អាយុ៥៧ឆ្នាំ ដែលមានទីលំនៅខាងលើនេះ លុះដល់ព្រឹកថ្ងៃកើតហេតុ ស្រាប់តែបានឃើញជនរងគ្រោះខាងលើដេកស្លាប់ក្នុងអង្រឹងនៅចំការចេក ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់មានសមត្ថកិច្ចចុះពិនិត្យ និងបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយខ្យល់គ ។
ក្រោយពិនិត្យរួច សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ