ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យបាន​​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ ១​ខ្នង​ ​នៅ​ភូមិ​ដើម​ច័ន

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ផ្ទះ​ប្រជា​ពល​រដ្ឋ​ ១ខ្នង​ សង់​ពី​ឈើ​លើ​ថ្ម​ក្រោម​ប្រក់ស័ង្កសី​ ទំហំ ៦ ម៉ែត្រ x ៩ ម៉ែត្រ​ ត្រូវ​អគ្គិ​សភ័យ​ឆាប​ឆេះ​ កាល​ពី​វេលា​ម៉ោង​ ២​ និង​ ៣៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣០ មិថុនា​ ២០១៣​ ស្ថិត​នៅ​ក្នុង​ភូមិ​ដើម​ច័ន សង្កាត់​ច្បារ​អំពៅ​ទី២​ ខណ្ឌ​មាន​ជ័យ​ ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ ផ្ទះ​ប្រជា​ពល​រដ្ឋ​ ១ខ្នង​ សង់​ពី​ឈើ​លើ​ថ្ម​ក្រោម​ប្រក់ស័ង្កសី​ ទំហំ ៦ ម៉ែត្រ x ៩ ម៉ែត្រ​ ត្រូវ​អគ្គិ​សភ័យ​ឆាប​ឆេះ​ កាល​ពី​វេលា​ម៉ោង​ ២​ និង​ ៣៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣០​ មិថុនា​ ២០១៣​ ស្ថិត​នៅ​ក្នុង​ភូមិ​ដើម​ច័ន សង្កាត់​ច្បារ​អំពៅ​ទី២​ ខណ្ឌ​មាន​ជ័យ​ ។

តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​ដឹង​ថា​ គេ​បាន​ឃើញ​​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជា​ ៨នាក់​ បាន​គប់​ដប​សាំងមាន​ភ្លើង​​ចូល​ក្នុង​ផ្ទះ​ខាង​លើ​ ទើប​បណ្តាល​ឱ្យ​កើត​មា​នការ​ឆា​បឆេះ​ឡើង​ដូច្នេះ​ ។ ​​ផ្ទះដែល​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​ គឺ​ផ្ទះ​លេខ​៧៧​ នៅ​​​ផ្លូវ​​៣៦៩ មាន​ម្ចាស់​២​ (​ផ្ទះ​ ១ខ្នង​ ខណ្ឌ​ចែក​ជា​២) ទី១​ ឈ្មោះ​ សាន​ ភេទ​ប្រុស​ អាយុ​ជាង​ ៤០​ឆ្នាំ ជន​ជាតិ​វៀតណាម​ ជា​ប្តី​ បាន​រង​របួស​រលា​កពេញ​ខ្លួន​ធ្ងន់​ធ្ងរ​ ត្រូវ​បញ្ជូន​ទៅស​ង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ទី២ ឈ្មោះ​ ជា​ ថាច​ ភេទ​ប្រុស​ អាយុ​ ៦២​ឆ្នាំ ជា​មន្រ្តីចូល​និវត្ត​ ។

គួរ​បញ្ជាក់​ថា​ ​អគ្គិ​ភ័យ​បាន​រលត់​ទៅ​វិញ​នៅ​វេលាម៉ោង​ ២​ និង​ ៥០​នាទី ដោយ​មាន​ការអន្តរា​គមន៍​ពី​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន​ ២គ្រឿង​ និង​ប្រជា​ពល​រដ្ឋជួយ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិ​ភ័យ​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់​ ៕