ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​មិន​ចាំ​ម៉ាក​បើក​ប៉ះ​ម៉ូតូ​​ឌ្រីម​របួស​ធ្ងន់​១​ រថ​យន្ត​បើក​គេច​បាត់​ស្រមោល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ភ្លាម​ៗ ខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​ឌ្រីម​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​1BD-3708 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧៣​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​រួម​ជាមួយ​មិត្ត​ភក្តិ​ជិះ​ម៉ូតូ​ ២​គ្រឿង​ ដែល​ទើប​ចេញ​ពី​ហាង​ផឹក​ស៊ី​នៅ​ម្តុំ​ទំនប់​ទួល​គោក​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ភ្លាម​ៗ ខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​ឌ្រីម​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​1BD-3708 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧៣​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​រួម​ជាមួយ​មិត្ត​ភក្តិ​ជិះ​ម៉ូតូ​ ២​គ្រឿង​ ដែល​ទើប​ចេញ​ពី​ហាង​ផឹក​ស៊ី​នៅ​ម្តុំ​ទំនប់​ទួល​គោក​ លុះ​មក​ដល់​ជិត​អង់​តែន​ទួល​គោក​ ក៏​ត្រូវ​រថ​យន្ត​មិ​នចាំ​ម៉ាក​ ១គ្រឿង​ ដែល​បើក​បញ្រ្ចាស់​ទិស​គ្នា​​ប៉ះ​ជាមួយ​ម៉ូតូ​ បណ្តាល​ឱ្យ​បាក់​កញ្ចក់​ខូច​ខាត​បន្តិច​បន្តួច​ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩ និង​ ៥០​នាទី យប់​ថ្ងៃទី​២៨​ មិថុនា​ ២០១៣​ ​ចំណុច​ជិត​អង់​តែន​ទួល​គោក ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី១​ ខណ្ឌ​ទួល​គោក​ ។ បុរស​រង​គ្រោះ​ឈ្មោះ​ សោម​ វណ្ណី​ អាយុ​ ៣១​ឆ្នាំ​ មុខ​របរ​អ្នក​រត់​ម៉ូតូ​ឌុប​ ក្រោយ​កើត​ហេតុ​ ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​បឹងកក់​ទី១​ ៕