រាជធានីភ្នំពេញ ៖ កម្មការិនីម្នាក់បានរបួសបែកក្បាល ខណៈដែលម៉ូតូគុបមូល ១គ្រឿង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 1ឌ-0401 ភព1 អត់មានភ្លើងបំភ្លឺ បើកបរដោយបុរសម្នាក់តាមផ្លូវលំក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចក្រោយមណ្ឌលសុខភាពទឹកថ្លា ក៏បានជ្រុលល្បឿនទៅបុកម៉ូតូឌ្រីមស៊េរី២០១២ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AQ-1593 បើកក្នុងទិសដៅបញ្រ្ចាស់គ្នា បណ្តាលឱ្យដួល ហើយម៉ូតូគុបបានជ្រុលទៅបុកកម្មការិនីម្នាក់ដែលកំពុងដើរឆ្លងផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទី យប់ថ្ងៃទី២៨ មិថុនា ២០១៣ ក្រោយមណ្ឌលសុខភាពទឹកថ្លា ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នារីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជន ចំណែកម៉ូតូទាំង ២គ្រឿង ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ