ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​រី​ប៊ែល​បើក​បញ្រ្ចាស់បុក​ម៉ូតូ​ស្មាស់ម្ចាស់​​សម្រប​សម្រួល​នៅ​នឹង​កន្លែង​បញ្ចប់​រឿង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​រីប៊ែល​កូន​កាត់​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ 1A-0045 បើក​បរដោយ​បុរស​ម្នាក់​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​បញ្រ្ចាស់​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​ជិត​វត្ត​ទឹក​ថ្លា​ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​ស្មាស់​ស៊េរី​០៨​ ១គ្រឿង​ ពណ៌​ក្រហម​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1U-2718 ជិះ​ម្នាក់​ឯង​

រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​រីប៊ែល​កូន​កាត់​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ 1A-0045 បើក​បរដោយ​បុរស​ម្នាក់​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​បញ្រ្ចាស់​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​ជិត​វត្ត​ទឹក​ថ្លា​ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​ស្មាស់​ស៊េរី​០៨​ ១គ្រឿង​ ពណ៌​ក្រហម​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1U-2718 ជិះ​ម្នាក់​ឯង​ បណ្តាល​ឱ្យ​ម៉ូតូ​ដួល​គរ​លើ​គ្នា​រង​របួស​ស្រាល​ទាំង​ពីរនាក់​ ។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩​យប់​ ថ្ងៃទី​២៨​ មិថុនា​ ២០១៣​ ស្ថិត​ក្នុង​ភូមិ​ចុង​ថ្នល់​ខាង​លិច​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។  ក្រោយ​កើត​ហេតុ​ ភាគី​ម្ចាស់​ម៉ូតូទាំង​ពីរ​បាន​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​បញ្ចប់​រឿង​នៅនឹង​កន្លែង​ ៕