ខេត្តប៉ៃលិន៖ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលស្នងការនគរបាលខេត្ត បានសហការជាមួយប៉ុស្ដិ៍រដ្ឋបាលឃុំស្ទឹងកាច់ ដឹកនាំដោយលោកពលបាលទោសេង ហឿន និងលោកពលបាលទោស៊ុន ពុទ្ធា ចាប់ឃាត់ខ្លួនយុវជនម្នាក់ពីករណីប្រើអំពើហិង្សាទៅលើម្ដាយចុង និងប្រើប្រាស់ថ្នាំញៀន។
ហេតុការណ៍ចាប់ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៩ និង៤០នាទីព្រឹកថ្ងៃទី ២៨ មិថុនា ២០១៣ នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ យុវជនរូបនេះមានឈ្មោះ អឿន ប្រុស អាយុ២១ឆ្នាំ បានវាយទៅលើម្ដាយចុងឈ្មោះកុត ឡា អាយុ៣០ឆ្នាំ ។
ប្រភពពីម្ដាយចុងកុត ឡា បានឱ្យដឹងថា យុវជនជាកូនចុងនេះជាអ្នកប្រើប្រាស់ថ្នាំញៀន និងធ្លាប់បានលួចទ្រព្យសម្បត្តិក្នុងផ្ទះដូចជា ឆ្កែ៣ក្បាល មាន់១០ក្បាល ម៉ាស៊ីនកាត់ស្មៅ២គ្រឿង ធុងបាញ់ថ្នាំ១ ធុងបាស២ផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចាប់ឃាត់ខ្លួនសាកសួរ និងដកហូតបានថ្នាំញៀនចំនួន៣គ្រាប់៕
ចែករំលែកព័តមាននេះ