ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែ​ច្នៃ​ដល់​សមត្ថកិច្ច

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បងប្អូន​ជនជាតិ​ដើម​ភាគតិច​១​ភូមិ​មាន​ចំនួន​១៤​គ្រូ​សារបាន​ស្ម័គ្រចិត្ត​ប្រគល់​កាំភ្លើង​កែ​ច្នៃ​បាញ់​គ្រាប់កង់​ចំនួន​១៤​ដើម​ប្រគល់​ជូន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បរ​កែវ​។ សមត្ថកិច្ច​បានអោយ​ដឹង​ថា កាំភ្លើង​កែ​ច្នៃ​ចំនួន​១៤​ដើម​ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​ប្រគល់​ជូន​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ក្នុងភូមិ​រ៉​យ ឃុំ​កិះ​ចុង ស្រុក​បរ​កែវ​។…

ខេត្តរតនគិរី ៖ បងប្អូន​ជនជាតិ​ដើម​ភាគតិច​១​ភូមិ​មាន​ចំនួន​១៤​គ្រូ​សារបាន​ស្ម័គ្រចិត្ត​ប្រគល់​កាំភ្លើង​កែ​ច្នៃ​បាញ់​គ្រាប់កង់​ចំនួន​១៤​ដើម​ប្រគល់​ជូន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បរ​កែវ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា កាំភ្លើង​កែ​ច្នៃ​ចំនួន​១៤​ដើម​ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​ប្រគល់​ជូន​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ក្នុងភូមិ​រ៉​យ ឃុំ​កិះ​ចុង ស្រុក​បរ​កែវ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ទាំង​១៤​គ្រូ​សារ​ខាងលើ​បាន​ធ្វើ​កិច្ចសន្យា​រួចរាល់​ផង​ដែរ ហើយ​សមត្ថកិច្ច​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​ប្រើប្រាស់​អាវុធ​កែ​ច្នៃ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​បរ​កែវ​អោយ​ប្រគល់​អាវុធ​កែ​ច្នៃ​ជូន​សមត្ថកិច្ច បើ​មាន​ប្រជាពលរដ្ឋ​ណា​លាក់​ទុក​អាវុធ​គ្រប់​ប្រភេទ​ខាងលើ​ដោយ​ខុសច្បាប់​ជា​បន្ត​ទៅ​ទៀត​នឹង​មានទោស ឬ​អាច​ជាប់​ពន្ធនាគារ​ទៀត​ផង​។

កម្លាំង​ប៉ុស្តិ៍​កក់​សហកា​ជាមួយ​ប្រជា​ការពារ​ភូមិ, ​ប៉ូលិស​ប៉ុស្តិ៍​និង​ស្រុក​បាន​ប្រមូល​អាវុធ​កែ​ច្នៃ​ដែល​ប្រជាពលរដ្ឋ​បាន​ប្រគល់​អោយ​មាន​ចំនួន​១៤​ដើម ក្នុង​នោះ​អាវុធ​កែ​ច្នៃ​ប្រើ​រំសេវ​ចំនួន​១១​ដើម និង​អាវុធ​កែ​ច្នៃ ប្រើ​ស្នប់​ខ្យល់​ចំនួន​៣​ដើម​។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រមូល​អាវុធ​ដែល​ដកហូត​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​បរ​កែវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ