ខណ្ឌ7មករា មានផ្សារប៉ុន្មាន និងឈ្មោះអ្វីខ្លះ ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខណ្ឌ៧មករា ជាឈ្មោះទិវាជ័យជម្នះ៧មករា ១៩៧៩ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាខណ្ឌមួយស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ដែលមាន៨សង្កាត់ គឺសង្កាត់វាលវង់ សង្កាត់មិត្តភាព សង្កាត់បឹងព្រលិត សង្កាត់មនោរម្យ សង្កាត់អូរឫស្សី១ សង្កាត់អូរឫស្សី២ សង្កាត់អូរឫស្សី៣ សង្កាត់អូរឫស្សី៤ ព្រមទាំងមានផ្សារតូចធំជាច្រើនគួរឱ្យកត់សម្គាល់ ។ តើសង្កាត់ណាខ្លះដែលមានផ្សារ ?


លោក ឡេង គឹមស្រុង បន្តថា ក្រោយសាងសង់រួចបានបើកដំណើរការធ្វើអាជីវកម្មនៅថ្ងៃទី៣ សីហា ឆ្នាំ២០០០ ដោយប្រគល់ឲ្យសាលារាជធានីភ្នំពេញ មានសិទ្ធិគ្រប់គ្រងរួមមជ្ឈមណ្ឌលពាណិជ្ចកម្មផ្សារអូរឬស្សីនេះ ដោយទទួលបន្ទុកយកភាស៊ី ពន្ធដារ ទឹក ភ្លើង គ្រប់គ្រងរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ លើចំនួនតូប ស្តង់ ហាងលក់ទំនិញ និងភោជនីយដ្ឋាន ។
សព្វថ្ងៃផ្សារអូរឫស្សីមានអាជីវករប្រមាណជាង៥.០០០នាក់ មានតូបលក់ដូរសរុប៥.៩៦៣តូប អគារលក់ដូរចំនួន១១៩អគារ ក្នុងនោះបានបែងចែកចេញជាជាន់ផ្ទាល់ដីEo មានចំនួន២.៣៦២តូប ។ ក្រុមហ៊ុនបានរៀបចំបន្ថែមចំនួន៦០តូបទៀត នៅឆ្នាំ២០០៣ ។ ជាន់ឡៅតឿE1E2 មានចំនួន១.៣៦២តូបក្រុមហ៊ុនបានរៀបចំបន្ថែម៦០តូប នៅឆ្នាំ២០០៣ ជាន់ទី១ E1 មានចំនួន២.១០៣តូប ក្រុមហ៊ុនបានសាងសង់បន្ថែមនៅចុងឆ្នាំ២០១៦ និង២០១៧ មានចំនួន២៣៥តូប នៅវ៉េរ៉ង់ដា ជាន់ទី១ផ្នែកខាងត្បូង ។
លោក ឡេង គឹមស្រុង ក៏បានរំលឹកពីប្រវត្តិនៃការគ្រប់គ្រងផ្សារអូរឫស្សី សម្រាប់តួនាទីប្រធានផ្សារមកដល់បច្ចុប្បន្ននេះមានចំនួន៧រូប ៖ ១- លោក ពេជ្រ ពណ្ណរាយ (ប្រធានផ្សារពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២
២-លោក ខៀវ សារ៉ា (ប្រធានផ្សារ)ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៣
៣-លោក ចាន់ តាកេត (ប្រធានផ្សារ)ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៦
៤-លោក ខ្លូត សំខាន់ ហៅ ឈុំ (ប្រធានផ្សារ)ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៤
៥-លោក តាន់ សេងហៀង (ប្រធានផ្សារ) ពីឆ្នាំ១៩៩៤ ដល់១៩៩៨
៦-លោក កៀង ល័ក្ស (ប្រធានផ្សារ) ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៤
៧-លោក ឡេង គឹមស្រុង (ប្រធានផ្សារ) ពីឆ្នាំ២០១៤ រហូតបច្ចុប្បន្ននេះ ។
គួរកត់សម្គាល់ថា ខណ្ឌ៧មករា មានផ្សារមួយដែលល្បីឈ្មោះជាងគេគឺផ្សារចោរ មានទីតាំងជាប់របងវត្តសំពៅមាសតាមបណ្តោយផ្លូវលេ១៩៨ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ដែលផ្សារមួយនេះទើបនឹងមានឈ្មោះក្នុងទសវត្សរ៍ឆ្នាំ៨០ប្លាយមកនេះទេ ។
ផ្សារចោរមានទីតាំងលក់នៅលើចិញ្ចើមផ្លូវ ដែលគេក្រាលតង់ដាក់លក់របស់របរប្លែកៗជាច្រើនដូចជាស្បែកជើង មួកសុវត្ថិភាព មួកកាតឹបធម្មតា គ្រឿងអេឡិចត្រូនិក របស់របរប្លែកៗទាំងប្រើរួចទាំងនៅថ្មីៗផ្សេងៗ រាប់មិនអស់ទេ…ច្រើនស្អេកស្កះភាគច្រើនជារបស់ចោរលួចបានយកទៅលក់ឲ្យក្នុងតម្លៃថោក មិនមែនជាតម្លៃទីផ្សារទេ ។ ក៏ប៉ុន្តែនៅពេលអ្នកទិញពីចោរលក់ចេញវិញ គឺមានតម្លៃខ្ពស់បំផុត ព្រោះជារបស់ដែលរកទិញមិនបាន ហើយអាចនិយាយបានថា ចង់មិនចង់ទិញចំរបស់ខ្លួនឯងដែលចោរលួចយកទៅលក់ក៏ថាបានដែរ ។
ឈ្មោះផ្សារចោរនៅមានជីវិត និងមានអ្នកលក់ដូររហូតសព្វថ្ងៃ គ្រាន់តែមិនសូវមានចោរលួចបានយកទៅលក់ឲ្យចេញចូលញឹកញាប់ដូចមុនពេកទេ ដោយសាររបស់របរប្រើប្រាស់ឥឡូវសម្បូរបែប ហើយលើទីផ្សារនោះ ល្មមៗទិញផលិតផលចិនមកដាក់លក់ជំនួស ៕
ចែករំលែកព័តមាននេះ