ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មិន​អាច​លើកលែង​ឲ្យ​ជា​ដាច់ខាត​ចំពោះ​បុគ្គល​ណា​បំពាន​ច្បាប់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៨ កម្លាំង​ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក ជឹ​ង ផល្លា អភិបាលរង​ខេត្ត​បាន​ទទួល​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ជាវ…

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៨ កម្លាំង​ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក ជឹ​ង ផល្លា អភិបាលរង​ខេត្ត​បាន​ទទួល​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត រួម​និង​អាជ្ញាធរ​ស្រុក​ដងទង់​ដែល​ដឹកនាំ​ដោយ​លោក ស៊ីវ ផេង អភិបាលស្រុក មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ល្អាង​បាន​ចុះ​ទៅ​ដល់ទី​តាំង​ជួរ​ភ្នំ​ដង្កូវ​ត្រង់​ចំណុច​ដី​ដែល​លោក​សះ វ​ណ្ណា បាន​ធ្វើ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​រដ្ឋ និង​ឈូស​ឆាយ​ធ្វើ​អា​ជី​កម្ម​ខុសច្បាប់​ខាងលើ ក្រោយ​ពី​មានការ​ផ្សាយ​តាម​ទំព័រ​សារ​ព​ត៌​មាន និង​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន​បាន​ផ្សាយ​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម ជឹ​ង ផល្លា អភិបាលរង​ខេត្ត និង​កម្លាំង​ចម្រុះ​ព្រមទាំង​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ជាក់ស្តែង នៅ​ទីតាំង​ដី​ខាងលើ​ដែល​លោក សះ វ​ណ្ណា បាន​ធ្វើ​សកម្ម​កន្លង​មក​ដែល​មាន​ទីតាំង​ស្ថិត​ជួរ​ភ្នំ​ដង្កូវ ក្នុង​ទឹកដី​ភូមិសាស្ត្រ​ពីរ គឺ​ភូមិ​ល្អាង​និង​ភូមិ​ដំណាក់​អំពិល ដែល​ជា​ដែនដី​រដ្ឋបាល​ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ។

ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍​អនុវត្ត​ច្បាប់​នា​ពេល​នេះ​ដែរ​ឯកឧត្តម ជឹ​ង ផល្លា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ដែល​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​មក​ទីតាំង​ខាងលើ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១៨​នេះ​ថា សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ភ្នំ​ពី​សំណាក់​លោក សះ វ​ណ្ណា នេះ​ពិតជា​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង​នៅ​តំបន់​នេះ ពិសេស គឺ​ផល​ប៉ះពាល់​ដល់​គម្រប​ព្រៃ និង​ភ្នំ​ដែល​ជា​សម្បត្តិ​ធនធាន​របស់​រដ្ឋ លោក​សះ វ​ណ្ណា បាន​ប្រព្រឹត្ត​បែប​នេះ គឺជា​បទល្មើស​ជាក់ស្តែង​ក្នុង​នោះ​រួម​មាន ការ​កាប់​ទន្ទ្រាន​តំបន់​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ដោយ​គ្មាន​ច្បាប់ និង​កាន់កាប់​ដី​រដ្ឋ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញា​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ បន្ទាប់​ពី​កាប់​ទន្ទ្រាន​ដី​ព្រៃ​ភ្នំ​នៅ​ទីតាំង​ខាងលើ​នេះ​ហើយ លោក សះ វ​ណ្ណា បាន​ប្រើប្រាស់​គ្រឿងចក្រ​ជីក​កាយ​យក​អាចម៍​លក់​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ ។

ចំណែក​លោក ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត​ក៏​បាន​លើក​ឡើង​ថា ការ​កាប់​ទន្ទាន​ព្រៃឈើ​វាទ​ទី​យក​ដី​ភ្នំ​ពី​សំណាក់​លោក សះ វ​ណ្ណា នា​ពេល​នេះ​ក្នុង​នាម​លោក​មន្ត្រី​ជំនាញ​លោក នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ លោក​មិន​អាច​លើកលែង​អោយ​បានជា​ដាច់ខាត ពីព្រោះ​ទំ​ហ៊ំ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ជួរ​ភ្នំ​ដង្កូវ​នេះ​បាន​ធ្វើ​អោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធានធម្មជាតិ រួម​មាន​ដី​ភ្នំ ព្រៃឈើ​ជាដើម ។

ជា​ពិសេស​គម្រប​ព្រៃឈើ​ជា​សម្បត្តិ​របស់​រដ្ឋ ការ​កាប់​ទន្ទ្រាន​របស់​លោក​សះ វ​ណ្ណា គឺជា​ទ​ង្វើ​ខុសច្បាប់​ទាំងស្រុង ។ លោក​ជួន សា​រ៉ា បាន​បន្ត​ថា លោក​នឹង​ចាត់វិធានការ​អោយ​មាន​ប្រសិទ្ធិ​ភាព​តាម​ផ្លូវច្បាប់​ចំពោះ​បុគ្គល​រូប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ