ព្រះសង្ឃ​មួយ​អង្គ​ត្រូវ​ឃាត់ខ្លួន បន្ទាប់​ពី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី


ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ ព្រះសង្ឃ​មួយ​អង្គ ត្រូវ​បាន​សមត្ថកិច្ច​សហការ​គ្នា​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មិន​បាន​សម្រេច ទៅ​លើ​ក្មេង​ស្រី​តូច មិន​ទាន់​គ្រប់​អាយុ​ម្នាក់ នៅ​ចំណុច​បន្ទប់ទឹក ខាងក្រោយ​ការិយាល័យ​ទេសចរណ៍​។ ស្ថិត​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​ក៏​ត្រូវ​បាន​ចាប់​ផ្សឹក​ភ្លាម​ៗ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សំ សា​វឿ​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ប៉ៃលិន​រៀបរាប់​ឱ្យ​ដឹង​ថា ព្រះសង្ឃ​ជា​ជនសង្ស័យ ឈ្មោះ ពិន ចាន់​សេរី​រ័​ត្ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ សញ្ជាតិ​ខ្មែរ ជា​ព្រះសង្ឃ​ដែល​ធ្លាប់​គង់នៅ​វត្ត​ក្រពើ ស្ថិត​នៅ​ក្នុងភូមិ​ក្រពើ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ដោយ​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មិនដឹង​វត្ត​ច្បាស់លាស់ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ម​.​ន​.​ម​.​ល​.​យ អាយុ​០៣​ឆ្នាំ​ប៉ុណ្ណោះ​។

រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​ថា មាន​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ មិន​បាន​សម្រេច ទៅ​លើ​កុមារី​តូច​ម្នាក់ សមត្ថកិច្ច​នគរបាល​ជំនាញ ក៏​ចុះ​ស្រាវជ្រាវ​រក​ព្រះសង្ឃ ដែល​ជា​ជនសង្ស័យ​រូប​នោះ​។ ប៉ុន្តែ​ត្រូវ​បាន​ជម្លៀស​ខ្លួន​តាម​រថយន្ត ទៅ​កាន់​វត្ត​ខេត្តបាត់ដំបង ពេល​នោះ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ចរាចរ ដែល​កំពុង​ដាក់​ពង្រាយ​តាម​គោលដៅ ត្រួតពិនិត្យ​តាម​ផ្លូវជាតិ​លេខ​៥៧ ឱ្យ​ឃាត់​រថយន្ត ដែល​ជនសង្ស័យ​កំពុង​ជិះ រួច​ក៏​ឃាត់ខ្លួន​បាន​តែ​ម្តង​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ព្រះសង្ឃ​រួច សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​សាកសួរ​បន្ថែម​ទៀត រួច​ប្រគល់​ឲ្យ​ខាង​មន្ទីរ​ធម្មការ និង​សាសនា ជា​អ្នក​ដោះស្រាយ​បន្ត​។ ចំណែក លោក សំ សា​វឿ​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ​ថា រឿងហេតុ​ខាងលើ គឺ​មានការ​យល់​ច្រឡំ​ខ្លះ​ៗ ដោយសារ​តែ​ករណី​នេះ​គឺ​ព្រះសង្ឃ​បាន​ឲ្យ​លុយ​ក្មេង​ស្រី​រង​គ្រោះ​ចំនួន​៥០០​រៀល ហើយ​ក្មេង​ស្រី​នោះ​ក៏​តាម​ព្រះសង្ឃ​ទៅ​ខាងលើ​ក្រោយ​កន្លែង​កើតហេតុ​។ ដោយ​មិន​ចង់ឱ្យ​ខេត្ត​ប៉ៃលិន​មានឈ្មោះ ពាក់ព័ន្ធ​រឿងអាស្រូវ ខាង​មន្ទីរ​ក៏​ប្រជុំ​ជាមួយ​មន្ត្រី​សង្ឃ​ខេត្ត​ឲ្យ​លោក ដែល​ជា​ជនសង្ស័យ​ផ្សឹក​តែ​ម្ដង គឺ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​។

លោក​បន្ត​ទៀត​ថា ព្រះសង្ឃ​ដែល​ជា​ជនសង្ស័យ មក​ស្នាក់​នៅ​ខេត្ត​ប៉ៃលិន ដោយ​មិនដឹង​គង់នៅ​វត្ត​ណា​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​ធ្លាប់​គង់នៅ​វត្ត​ក្រពើ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ផង​ដែរ​។ សូម​បញ្ជាក់​ថា បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ធ្លាប់​ដើរ​បិណ្ឌបាត ក្នុង​ក្រុងប៉ៃលិន អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ ប៉ុន្តែ​មិនដឹង​នៅ​វត្ត​ណា​នោះ​ទេ​។ ហើយ​បើ​តាម​ការ​សាកសួរ​ពី ព្រះសង្ឃ​នេះ​ផ្ទាល់​បញ្ជាក់​ថា អាត្មា​គង់នៅ​វត្ត​ភ្នំ​យ៉ា​ត​តែ​ម្ដង​ខេត្ត​ប៉ៃលិន​៕

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ