ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិន​ជះ​ស្អុយ​ពី​ក្នុងផ្ទះ​សំណាក់ ទើប​ដឹង​ជនបរទេស​ស្លា.ប់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ធ្នូ មានការ​ភ្ញាក់ផ្អើល​មួយ នៅផ្ទះ​សំណាក់​យីហោ កំពត​ផា​រ៉ា​ដាយ…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ធ្នូ មានការ​ភ្ញាក់ផ្អើល​មួយ នៅផ្ទះ​សំណាក់​យីហោ កំពត​ផា​រ៉ា​ដាយ ដោយ​ជនបរទេស​ម្នាក់​ដេក​ស្លាប់ រហូត​ធុំក្លិន​ស្អុ យ​ជះ​ចេញពី​ក្នុង​បន្ទប់ ទើបបាន​គេ​ដឹង​។ សាកសព​ឈ្មោះ Olden Didier ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ សញ្ជាតិ ហូរ​ឡង់ លិខិតឆ្លងដែន​លេខ NT20 5B2P5​។

សេចក្តីរាយការណ៍​បន្ត​ថា សព​ស្លាប់​នៅ​ក្នុង​បន្ទប់​លេខ​២ ផ្ទះសំណាក់ កំពត​ផា​រ៉ា​ដាយ ស្ថិត​ក្នុង​នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​ខេត្តកំពត មាន​ស្ថានភាព ហើម​ស្អុយ​។ តាម​រយៈ​ការ​ធ្វើ​កោសល្យ វិច័យ​របស់​គ្រូពេទ្យ និង​នគរបាល​បច្ចេកទេស​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​។

បានជា​សមត្ថកិច្ច​មានការ​សន្និដ្ឋាន​ដូច្នេះ ដោយ​យោង​ទៅ​លើ រូបរាង​កាយ​សាកសព​មិន​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ និង​ផ្អែក​តាម​ការ​បំភ្លឺ​ជុំវិញ​សាក្សី ជា​ជនបរទេស​ដូច​គ្នា បញ្ជាក់​អំពី​ប្រវត្តិ​ជន​រង​គ្រោះ ធ្លាប់​មាន​ជំងឺ​ផ្លូវដង្ហើម (​ជំងឺហឺត​)​។ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពត សហការ​ជាមួយ​ស្ថានទូត​សាមី​ប្រទេស រៀបចំ​ទុកដាក់​រង់ចាំ​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ