ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ ១ក្រុម​ ធ្វើ​សកម្ម​ភាព​ប្លន់​យក​ម៉ូតូ​ ១គ្រឿង​ បាន​សម្រេច​ពី​បុរស​ម្នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ ១ក្រុម​ មាន​គ្នា​ ៦នាក់​ ក្នុង​នោះ​ ស្រី​២​ ប្រុស​៤​ បាន​ជិះ​ម៉ូតូ​​ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​យក​ម៉ូតូ​ឌ្រីម​C110 ១គ្រឿង​ ពណ៌ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1BL-7491 បាន​សម្រេច​ពី​បុរស​ម្នាក់​ បណ្តាល​​ឱ្យ​ជន​រង​គ្រោះ​របួស​បែក​ខ្ទង់​ច្រមុះ​ ដែល​ហេតុការណ៍​នេះ បានកើត​ឡើងកាល​ពី​វេលា​ម៉ោង​ ១១​ និង​ ៥០​នាទី យប់​ថ្ងៃទី​២៦​ មិថុនា​

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ ១ក្រុម​ មាន​គ្នា​ ៦នាក់​ ក្នុង​នោះ​ ស្រី​២​ ប្រុស​៤​ បាន​ជិះ​ម៉ូតូ​​ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​យក​ម៉ូតូ​ឌ្រីម​C110 ១គ្រឿង​ ពណ៌ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1BL-7491 បាន​សម្រេច​ពី​បុរស​ម្នាក់​ បណ្តាល​​ឱ្យ​ជន​រង​គ្រោះ​របួស​បែក​ខ្ទង់​ច្រមុះ​ ដែល​ហេតុការណ៍​នេះ បានកើត​ឡើងកាល​ពី​វេលា​ម៉ោង​ ១១​ និង​ ៥០​នាទី យប់​ថ្ងៃទី​២៦​ មិថុនា​ តាមបណ្តោយ​ផ្លូវ​លេខ​៤៣០​ ខាង​ក្រោយ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​ ។

ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ រ៉ាវី​ ភេទ​ប្រុស​ អាយុ​ ២៣ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​៣​ នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ ស្នាក់​នៅ​ភូមិ​ព្រៃ​ផ្ទាល់​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ។ តាម​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ខ្លួន​បាន​ដឹក​ស្រ្តី​ម្នាក់​ដែល​សុំ​មក​ជាមួយ​ពី​ម្តុំ​អូឡាំ​ពិក​ លុះ​មក​ដល់​ចំណុច​ក្រោយ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត ក៏​មាន​បក្ខ​ពួក​ជន​សង្ស័យ​ចេញ​មក​ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​យក​ម៉ូតូ រួច​ជិះ​ម៉ូតូ​បើក​គេច​ខ្លួន​បាត់​អស់​​​ ។​ បច្ចុប្បន្ន​ ជន​រង​គ្រោះ​កំពុង​អង្គុយ​នៅ​ប៉ុស្តិ៍​នគរ​បាល​ ២៤ម៉ោង​ ដើម្បីរ​ង់​ចាំ​ដាក់​ពាក្យ​បណ្តឹង​ ៕