ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​ដើរ​ជំពប់​ជើង ស្លាក​​គណ​​បក្ស​​សង្គ្រោះ​ជាតិ​ ខឹង​កា.ប់​25​​ពូថៅ ​ប៉ូលិស​​វាយ​​ខ្នោះ

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ កាលពី​ថ្ងៃ​ទី​២៥​ មិថុនា​ ប៉ូលិស​ស្រុក​វាល​វែង​បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ ពីបទ​បំផ្លិច​បំផ្លាញ​ស្លាក​គណបក្ស​ដែល​បាន​ប្រព្រឹត្ត​កាល​ពី ថ្ងៃ​ទី​២៣​ មិថុនា​ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​នៅ​ភូមិ​កណ្តាល​ ឃុំ​ថ្ម​ដា​ ស្រុក​វាល​វែង ។​ លោកវរ​សេនីយ៍​ត្រី​ ម៉ូ​ លីដា ប្រធាន​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិតស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​នេះ​ឈ្មោះ​ តុប​ សៅ ភេទប្រុស​ អាយុ​៥៣​ឆ្នាំ​

ខេត្ត​ពោធិ៍​សាត់​ ៖ កាលពី​ថ្ងៃ​ទី​២៥​ មិថុនា​ ប៉ូលិស​ស្រុក​វាល​វែង​បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ ពីបទ​បំផ្លិច​បំផ្លាញ​ស្លាក​គណបក្ស​ដែល​បាន​ប្រព្រឹត្ត​កាល​ពី ថ្ងៃ​ទី​២៣​ មិថុនា​ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​នៅ​ភូមិ​កណ្តាល​ ឃុំ​ថ្ម​ដា​ ស្រុក​វាល​វែង ។​ លោកវរ​សេនីយ៍​ត្រី​ ម៉ូ​ លីដា ប្រធាន​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិតស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​នេះ​ឈ្មោះ​ តុប​ សៅ ភេទប្រុស​ អាយុ​៥៣​ឆ្នាំ​ រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ ។​

ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​តាម​ដើម​បណ្តឹង​ឈ្មោះ​ ជា សាយន្ត​ តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ឃុំ​ថ្ម​ដា​ ដែល​បាន​ចោទ​ប្រកាន់​ថា​ កាល​ពី​យប់​ថ្ងៃទី​២៣ មិថុនា​​ ឈ្មោះ តុប​ សៅ​ នេះ​បាន​ប្រើ​ហិង្សា​កាប់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៥​ពូថៅ​ដួល​រាប​ដល់​ដី ដែល​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​គណបក្ស​របស់​ខ្លួន​ ។​ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ភ្លាម​ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ថ្ម​ដា​ ក៏​បាន​ហៅ​ឈ្មោះ​ តុប សៅ​ មក​សួរ​នាំ​ដើម្បី​រក​ហេតុ​ផល។​

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជន​សង្ស័យ​ តុប​ សៅ បាន​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​កាប់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​ថ្ម​ដា​មែន ។​ គាត់​បន​្ត​ថា​ នៅ​យប់​នោះ​គាត់​ស្រវឹង​ស្រា​ដើរ​ចេញ​ពី​ផ្ទះ​ទៅ​លេង​ផ្ទះ​អ្នក​ស្រុក​នៅ​ចុង​ភូមិ ។​ ពេលដើេរ​ទៅ​ដល់​រង្វង់​មូល​ ស្រាប់​តែ​ជំពប់​ជើង​នឹង​ស្លាក​មួយ​ផ្ទាំងដែល​ខ្យល់​បោក​បក់​ដួល​ ប៉ុន្តែ​មិន​ដឹង​ថា​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ គ្រាន់​តែ​ដឹងថា​នៅ​ចំណុច​នោះ​មាន​ស្លាក​យីហោ​ចំនួន​៣ គឺ​មណ្ឌល​សុខ​ភាព​ គណបក្ស​សង្គ្រោះ​ជាតិ​ និង​ដី​ខ្ញុំ​ សិទ្ធិ​ខ្ញុំ ។​ ដោយ​សារ​រយះ​ក្រចក​ជើង​ឈឺ​ខ្លាំង​ពេក​ គួប​ផ្សំ​នឹងស្រវឹង​ស្រា​ផង​នោះ​ ធ្វើ​ឱ្យ​គាត់​ខឹង​ក៏​ទៅ​យក​ពូថៅ​មក​កាប់​ចិញ្ច្រាំ​ចំនួន​២៥​ពូថៅ​ រួច​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។​

លុះ​បាន​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក ស្រាប់​តែ​ប៉ូលិស​ប៉ុស្តិ៍​ថ្ម​ដា​ហៅ​មក​សួរ​នាំ​តែ​ម្តង ។​ ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​នា​រសៀល​ថ្ងៃ​ទី​២៥ នោះ​ ៕​