រាជធានីភ្នំពេញ៖ តារាសម្ដែងដែលចូលចិត្តសម្ញែងដើមទ្រូងនាង សាន សុម៉ាលី បានឆ្លើយឆ្លងជម្លោះបែកផ្សែងជាមួយបុរសវ័យក្មេងម្នាក់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីបុរសរូបនោះបានសរសេររិះគន់ដាក់ពីក្រោមរូបថតដែលតារាសម្ដែងរូបនេះបានបង្ហោះ មានខ្លឹមសារថា នាងស្អាតតែអត់តម្លៃយកសិល្បៈធ្វើជាឈ្នាន់ឈានទៅរកភាពល្បីល្បាញ។
ការប្រមាថចេញពីបុរសវ័យក្មេងរូបនេះបានធ្វើឱ្យតារាស្រីដែលល្បីល្បាញខាងស៊ិចស៊ីរូបនេះក្ដៅស្លឹកត្រចៀក និងបានសរសេរតបទៅវិញដោយមិនសំចៃមាត់ ដែលសរសេរជាភាសាខ្មែរបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាងថា «សួរថា បុរសម្នាក់នេះមានសិទ្ធិអីមោរនិយាយគេចឹងគេជាអ្នកសិល្បៈមែនខ្ញុំមិនមែនមនុស្សចឹងទេ អ្នកអែងគ្មានសិទ្ធិអីមកនិយាយ អ្នកសិល្បៈចឹងទេ?អ្នកអែងមិនចូលចិត្តគេ កុំថាឱ្យរូបគេ? ខ្ញុំមិនដែលស្គាល់មនុស្ស ដូចអ្នកអែង មនុស្សឈ្លើយ សង្គមមិនអោយតម្លៃមនុស្ស…ឈប់មកនិយាយចឹងទៀត…??»៕
ចែករំលែកព័តមាននេះ