ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដោះគោ​លាយ​ទឹកឃ្មុំ​អាច​កម្ចាត់​ស្នាម​ជ្រួញ

5 ឆ្នាំ មុន

ការ​ចាស់​តាម​អាយុ ជា​អ្វី​ដែល​មនុស្ស​យើង មិន​អាច​ចៀស​ផុត​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នកដឹង​ក្បួន ហើយ​ចេះ​ការពារ​វា​មិន​ងាយ​មក​រក​អ្នក​នោះ​ទេ ទោះបីជា​អ្នក​អាយុ​៦០ ហើយ​ក៏​ដោយ ។ ស្នាម​ជ្រួញ ជា​សញ្ញា​នៃ​ភាព​ចាស់…

ការ​ចាស់​តាម​អាយុ ជា​អ្វី​ដែល​មនុស្ស​យើង មិន​អាច​ចៀស​ផុត​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នកដឹង​ក្បួន ហើយ​ចេះ​ការពារ​វា​មិន​ងាយ​មក​រក​អ្នក​នោះ​ទេ ទោះបីជា​អ្នក​អាយុ​៦០ ហើយ​ក៏​ដោយ ។

ស្នាម​ជ្រួញ ជា​សញ្ញា​នៃ​ភាព​ចាស់ ទោះបីជា​អ្នកមាន​អាយុ​តិច​ក្តី ហើយ​វា​ពិតជា​រំខាន និង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ស្ត្រេ​ស ហើយ​ពិបាកចិត្ត​ខ្លាំង​ណាស់​។ មាន​ម៉ាស់​បិទមុខ​បែប ងាយ​ៗ​បំផុត ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួនឯង ដើម្បី​បំបាត់​ស្នាម​ជ្រីវជ្រួញ នៅ​លើ​ផ្ទៃមុខ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ម៉ាស់​បិទមុខ​នេះ​ងាយស្រួល​ធ្វើ ហើយ​ចំណាយ​លុយ​អស់​តិច​ទៀត​ផង ។

គ្រឿងផ្សំ​មាន​តែ​ពីរ​មុខ​ទេ គឺ ៖ ១. ទឹកដោះគោ​២ ស្លាបព្រា​បាយ ។ ២. ទឹកឃ្មុំ​១​ស្លាបព្រា​បាយ ។

ទឹកឃ្មុំ​អាច​ផ្តល់​សំណើម និង​ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន ។ ទឹកឃ្មុំ​អាច​សម្លាប់​មេរោគ និង​បាក់តេរី ដែល​មាននៅ​លើ​ផ្ទៃមុខ ។ ទឹកដោះគោ​ជា​គ្រឿង​ខាត​ស្បែក​ធម្មជាតិ ដែល​សក្តិ​សម​បំផុត សម្រាប់​អ្នក​ចង់បាន​ស្បែក​ស ហើយ​ម៉ត់​រលោង ។

វិធី​ធ្វើ ៖ ១.​លាយ​គ្រឿងផ្សំ​ទាំង​ពីរ​បញ្ចូល​គ្នា រួច​យក​ទៅ​លាប​លើ​មុខ ។ ២.​ម៉ាស្សា​មុខជា​រាង​រង្វង់​ក្នុង​រយៈពេល​៥ ទៅ​១០​នាទី ។៣.​ទុក​វា​ចោល​២០​ទៅ​២៥​នាទី ។  ៤.​យក​ក្រណាត់​ស្អាត​ជ្រលក់​ទឹក រួច​ជូត​សម្អាត​មុខ​ចេញ​ឲ្យ​ស្អាត ។ ៥.​លាងមុខ​ថ្នម ដោយ​មិន​ប្រើ​សាប៊ូ ។

បងប្អូន​អាច​ធ្វើ​បែប​នេះ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ ធានា ស្បែក​បងប្អូន​នឹង​ស ហើយ​ក្មេង​ជា​ធម្មតា​ជា​មិន​ខាន​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ