ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​អាច​ធ្វើ​ឱ្យ​ឡើង​ទម្ងន់

5 ឆ្នាំ មុន

យោង​ទៅ​តាម​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ការ​ចេញ​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​អាច​ជាដើម​ហេតុ​នាំ​ឲ្យ​កើនឡើង​មនុស្ស​ធាត់​ជ្រុល​ដែរ ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​សិក្សា​មួយ​ដែល​មាន​គោលដៅ​ចង់​ដឹង​ថា​តើ​មានការ​ទាក់ទង​ណាមួយ​រវាង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​រយៈពេល​វែង និង​ការ​ឡើង​ទម្ងន់​ឬ​អត់ ។ ការ​សិក្សា​បាន​រក​ឃើញ​ថា…

យោង​ទៅ​តាម​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ការ​ចេញ​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​អាច​ជាដើម​ហេតុ​នាំ​ឲ្យ​កើនឡើង​មនុស្ស​ធាត់​ជ្រុល​ដែរ ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​សិក្សា​មួយ​ដែល​មាន​គោលដៅ​ចង់​ដឹង​ថា​តើ​មានការ​ទាក់ទង​ណាមួយ​រវាង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​រយៈពេល​វែង និង​ការ​ឡើង​ទម្ងន់​ឬ​អត់ ។

ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​កំពុង​តែ​ប្រើ​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​ទំនងជា​ងាយ​នឹង​ឡើង​ទម្ងន់​ជាង​អ្នក​ដែល​មិន​ប្រើ​រហូត​ដល់ ២១​ភាគរយ ។ ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​ឈ្មោះ​ថា Mirtazepine មាន​ជាប់​ទាក់ទង​នឹង​ការ​ឡើង​ទម្ងន់​ខ្លាំង​ជាងគេ ។ ខណៈ​ពេល​ដែល​ការ​រក​ឃើញ​មួយ​នេះ​បាន​ណែណាំ​ថា ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​មាន​ជាប់​ទាក់ទង​នឹង​ការ​ឡើង​ទម្ងន់​ក៏​ដោយ ក៏​ការ​សិក្សា​នេះ​មិន​អាច​បញ្ជាក់​ដោយ​ផ្ទាល់​ថា ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​ដឹង​តែ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដែរ ។ ការ​ឡើង​ទម្ងន់​អាច​បង្ក​ឡើង​ដោយ​កត្តា ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា របៀប​រស់នៅ ឬ​ទម្លាប់​រស់នៅ ។

ការ​សិក្សា​ប្រើប្រាស់​ទិន្នន័យ​បាន​មក​ពី​ការ​ចេញ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការ​បាក់ ទឹកចិត្ត ដែល​មិន​អាច​ប្រាប់​យើង​ថា តើ​អ្នកគ្រូ​ពេទ្យ​ចេញ​ថ្នាំ​ឲ្យ​ប្រើ​នោះ ប្រើ​ថ្នាំ​នេះ​ឬ​អត់​ទេ ។ វា​ក៏​អាច​ត្រង់​ថា អ្នកខ្លះ​ចាប់ផ្តើម​ញ៉ាំ​កាន់តែ​ច្រើន​ដោយសារ​តែ​វា​មិន​មាន​អារម្មណ៍​បាក់ទឹកចិត្ត​ជាង​លទ្ធផល​នៃ​ការ​ព្យាបាល ។ ការ​បាក់ទឹកចិត្ត​ត្រូវ​បាន​គេ​ដឹង​ថា ធ្វើ​ឲ្យ​បាត់បង់​របប​អាហារ​លើ​មនុស្ស​មួយ​ចំនួន ។

ខណៈ​ពេល​ដែល​វា​ប្រហែលជា​មានការ​ប្រឈម​នឹង​ការ​ធាត់​នៅ​ពេល​ប្រើ​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​មួយ​ចំនួន តែ​រឿង​នេះ​ត្រូវ​មាន​តុល្យភាព​នៃ​អត្ថប្រយោជន៍ និង​ការ​ប្រឈម​នឹង​ការ​មិន​បាន​ព្យាបាល​ជំងឺ​បាក់ ទឹកចិត្ត ។ បើសិនជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត និង​បារម្ភ​ច្រើន យក​ល្អ​គួរតែ​មិន​ត្រូវ​ឈប់​ប្រើ​វា​ដោយ​ខ្លួនឯង និង​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ