មានការអះអាងថា ទទួលទានម្ទេសបោ្លក២ដងក្នុង១សប្តាហ៍អាចជួយកាត់បន្ថយអត្រាប្រឈមនឹងការកើតជំងឺញ័រកន្ត្រាក់សរសៃបាន១/៣ ឬ៣០ភាគរយ ។ ក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា បុគ្គលដែលទទួលទានបន្លែមានផ្ទុកសារធាតុនីកូទីន ក្នុងទម្រង់ជាអាហារដែលអាចទទួលទានបានក្នុងនោះបូករួមទាំងប៉េងបោះ ដំឡូងបារាំង និងត្រប់វែង(ត្រប់ក្តគោ)ទទួលបានកម្រិតមួយនៃការការពារប្រឆាំងនឹងជំងឺនោះ ។ អ្នកដែលទទួលទានបន្លែជាទូទៅក្រៅពីការរៀបរាប់មិនមានប្រសិទ្ធភាពកាត់បន្ថយហានីភ័យជំងឺញ័រកន្ត្រាក់សរសៃបានទេ ។
លោកស្រីវេជ្ជបណ្ឌិត Susan Searles Nielsen មកពីសាកលវិទ្យាល័យ វ៉ាស៊ីនតោន ក្រុង ស៊ីអេថល រដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបានថ្លែងថា «ប្រហាក់ប្រហែលនឹងការសិក្សាជាច្រើនដែលចង្អុលបង្ហាញថា ការប្រើប្រាស់ថ្នាំជក់អាចនឹងជួយកាត់បន្ថយហានីភ័យពីជំងឺញ័រកន្ត្រាក់សរសៃ ការសិក្សារបស់យើងលើកនេះក៏បានបង្ហាញផងដែរនូវប្រសិទ្ធភាពការពាររបស់សារធាតុនីកូទីនដែលមានតិចតួចនៅក្នុងម្ទេសប្លោក និងថ្នាំជក់ » ។
ការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Jornal Annals of Neurology បានពិសោធន៍លើមនុស្សជាង១ពាន់នាក់ក្នុងនោះ៤៩០នាក់ ទើបនឹងកើតជំងឺញ័រកន្ត្រាក់សរសៃ ។ជំងឺញ័រកន្ត្រាក់សរសៃ (Parkinson’s)កើតឡើងនៅពេលបណ្តាកោសិកាខួរក្បាល ត្រូវបានបំផ្លាញ បន្ទាប់មកនាំទៅរកការញ័រកន្ត្រាក់មានចលនាយឺតនិងរឹងតឹង ។ បច្ចុប្បន្នពុំមានវិធីសាស្ត្រព្យាបាលឱ្យជាសះស្បើយឡើយ ។ វាតែងកើតមានលើមនុស្សចាប់ពីវ័យ៥០ឆ្នាំឡើងទៅ ៕
ចែករំលែកព័តមាននេះ