ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​អភិបាលរង​ខេត្តតាកែវ​ចំនួន​២​រូប

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ឡេ​ង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេ​ង នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ…

ខេត្តតាកែវ ៖ លោក ឡេ​ង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេ​ង នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ការ​ប្រកាស​តែង​តាំង​អភិបាលរង​ខេត្តតាកែវ​២​នាក់ ។

យោង​តាម​អនុ​ក្រឹ​តរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​តែងតាំង​លោក ម៉ឹង វុ​ធី ពី​នាយក​រដ្ឋបាល​សាលាខេត្ត​តាកែវ​មក​ជា​អភិបាលរង​ខេត្តតាកែវ និង​លោក មូល វិចិត្រ ពី​អភិបាលក្រុង​ដូន​កែវ​មក​ជា​អភិបាលរង​ខេត្តតាកែវ ។

នា​ឱកាស​នោះ​លោក ឡេ​ង វី បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​លោក​អភិបាលរង​ខេត្តតាកែវ​ដែល​ទើប​តែងតាំង​ថ្មី​ត្រូវ​ចូលរួម​គ្រប់គ្រង​ដឹកនាំ​ធ្វើ​យ៉ាងណា​អោយ​រាល់​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​មក​អនុវត្ត​ន៏​បាន​ជោគជ័យ ជា​ពិសេស​ចូលរួម​គ្រប់គ្រង​អភិវឌ្ឍ​ន៏​ខេត្ត និង​ការ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។

នៅ​ក្នុង​ឱកាស​នោះ​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ក៏​បាន​ធ្វើការ​ជម្រុញ​អោយ​អភិបាលរង​ខេត្ត​ដែល​ទើប​តែងតាំង​ត្រូវធ្វើ​យ៉ាងណា​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ថែរក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​តាម​មូលដ្ឋាន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​អោយ​បាន​ល្អ​ប្រសើរ ។

លោក ម៉ឹង វុ​ធី អភិបាលរង​ខេត្ត​ថ្មី​បាន​ធ្វើការ​ផ្តាច់​ញា​ចិត្ត​បន្ត​រួម​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច និង​ស្ថាប័ន​ទាំងអស់​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​សង្គម​ជាតិ​ពិសេស​​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ធម្មជាតិ​អោយ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ