ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ុង​ ចាន់​កន្និកា ឈឺ​ក្បាល​នឹង​ព័ត៌មាន​បន្តចុះ​ផ្សា​យ​ខណៈ​ពេល​ស្ងប់ស្ងាត់​ពី​សិល្បៈ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​៖ ម្ចាស់​បទ​​ វាចា​ស្រី​ឡង់​សេ នាង​យ៉ុង​ ចាន់​កន្និកា បាន​ចេញ​មក​សម្ដែង​ការ​ធុញ​ទ្រាន់​ទៅ​នឹង​ព័ត៌មាន​​បន្ត​ចុះ​ផ្សាយ​ពាក់​ព័ន្ធ​ទៅ​នឹង​ជីវិត​ឯក​ជន​ ខណៈ​ពេល​វិថី​ក្នុង​​សិ​ល្បៈ​របស់​នាង​ហាក់​មិន​មាន​ព​ន្លឺ​នឹង​បន្ត​ទៅ​មុខ​ទៀត​នោះ​។

​ ការចេញ​មក​រអ៊ូ​រទាំ​ចំពោះ​បញ្ហា​ខាងលើ​របស់​តារាចម្រៀង​សំនៀង​ស្រ​ទន់​រូប​នេះ​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បណ្ដាញ​សារព័ត៌មាន​នៅក្នុង​ស្រុក​មួយ​ចំនួន​ដែលនៅតែ​បន្ត​ចុះ​ផ្សាយ​ពាក់ព័ន្ធ​ទៅ​នឹង​ជីវិត​ឯក​ជន​របស់​នាង​ បើទោះ​បី​ជា​ពេល​នេះ​នាង​ហាក់មិន​ចង់​ងាក​មក​រក​អាជី​ព​សិល្បៈ​ជាថ្មី​វិញ​នោះ​។

នៅក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ជី​វិត​សិល្បៈ​របស់​តារា​ចម្រៀង​មាឌតូច​ល្អិត​សាច់​សខ្ចី​ ដែលគេ​ស្ទើរ​តែ​ភ្លេច​បាត់​ទៅ​​ហើយ ​​បន្ទាប់​ពី​នាង​សម្ងំ​លាក់​ខ្លួន​មិនបង្ហាញ​មុខ​នៅក្នុ​ង​សិល្បៈ​បន្ត​ទៀត​ ក្រោយ​ពេល​ទទួល​រង​នូ​វ​ព្យុះ​ភ្លៀង​ព័ត៌​មាន​​ពី​ការ​បែក​បាក់​ស្នេហា​ជា​លើក​ដំបូង​ជាមួយ​បុរស​វ័យ​ក្មេង​ម្នាក់​ដែលគេ​អះអាង​ថា​​ ជា​អណិក​ជន​​បារាំ​ង​នោះ​។​ គេនៅចាំ​បាន​ថា​ ចំណង​ស្នេហ៍​ដ៏ផ្អែម​ល្ហែម​ស្ទើរ​ចាក់​ទឹកមិនលិចរវាង​នា​ង​យ៉ុង​​​ ចាន់​កន្និកា នឹង​បុរស​អណិកជន​បារាំង​នោះ​បាន​ឈាន​មក​ដល់​ផ្លូ​វ​បំបែក​ដោយ​មិននឹក​ស្មាន​ដល់​ បើទោះ​បី​ជា​អ្នក​ទាំង​បាន​សាង​អនុស្សាវរីយ៍​ស្ទើ​រតែរាប់​មិន​​អស់​​ជាមួយ​គ្នា​យ៉ាង​ណា​ក៏ដោយ​៕