ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាបដល់ទីតាំង ឃាត់ខ្លួន​ជនសង្ស័យ​បាន​២នាក់​

5 ឆ្នាំ មុន

ខេត្ត​កែប ៖ កំលាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​បានការ​ចង្អុលបង្ហាញ​​ពី​លោក​ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធីពី​លោក​ខាន់ សុផល ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកំពត ដឹកនាំ​កំលាំង​ដោយលោក​វរសេនីយ៍ទោ…

ខេត្ត​កែប ៖ កំលាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​បានការ​ចង្អុលបង្ហាញ​​ពី​លោក​ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធីពី​លោក​ខាន់ សុផល ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកំពត ដឹកនាំ​កំលាំង​ដោយលោក​វរសេនីយ៍ទោ តាំង ធា​រុំ បាន​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿង
ញៀន​មួយ​កន្លែង​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​កាលពីវេលាម៉ោង​៥ល្ងាចថ្ងៃទី​៥ ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ​ចូល​ភ្នំ​វ​ល្លិ៍​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៣៣ ស្ថិត​ក្នុងភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

លោក​វរសេនីយ៍​ទោ តាំង ធា​រុំ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​ហេង ចាន់​ចាវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប និង​ម្នាក់​ទៀត​ឈ្មោះ​វន គឹ​ម​សាយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុង​និង​ខេត្ត​កែប​។

ក្នុង​ប្រតិបត្តិការ​ខាងលើ​កំលាំង​សមត្ថកិច្ច​ដកហូត​វត្ថុ​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៧​កញ្ចប់ (​ធំ​១​កញ្ចប់ និង​តូច​៦​កញ្ចប់​), ឧបករណ៍​សំរាប់​ជក់​មួយ​កំ​ប្លេ​, ថង់​សំរាប់​វេច​ខ្ចប់​មួយ​ចំនួន​ធំ​, ដែកកេះ​ច្នៃ​ចំនួន​២,
ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង​, កាំភ្លើង​កែ​ច្នៃ​ចំនួន​២​ដើម​, ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម​, កន្ត្រៃកាត់​១​ដើម និង​សម្ភារៈ​សំរាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ