ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួស សងវាចារ រំលឹក​រឿ​ង​មុន​បោះ​ជំហាន​​ចូលប្រ​ឡូកសិល្បៈ

10 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ​៖ លោក​សួស​​ សង​វាចា ដែលល្បី​ល្បាញ​ខ្លាំ​ងផ្នែក​ចម្រៀង​មនោសញ្ចេតនាជំនាន់​ទស​វត្សរ៍ទី​៦០ មានការកាត់​សម្គាល់​ថា​ លោក​បាន​បោះ​ជំហាន​ក្នុង​វ័យ​បែប​​ចាស់​ទុំ​​ខុស​ពី​តារាមួយចំនួន​ដែល​ប្រឹង​ច្បាម​សិល្បៈ​ទាន់​ខ្លួន​នៅក្មេង​សម្រស់​នៅបាន​ងាយ​ស្រួល​ស្រូប​យក​ការទាក់​ទាញ​។

រាជធានីភ្នំ​ពេញ​៖ លោក​សួស​​ សង​វាចារ ដែលល្បី​ល្បាញ​ខ្លាំ​ងផ្នែក​ចម្រៀង​មនោសញ្ចេតនាជំនាន់​ទស​វត្សរ៍ទី​៦០ មានការកាត់​សម្គាល់​ថា​ លោក​បាន​បោះ​ជំហាន​ក្នុង​វ័យ​បែប​​ចាស់​ទុំ​​ខុស​ពី​តារាមួយចំនួន​ដែល​ប្រឹង​ច្បាម​សិល្បៈ​ទាន់​ខ្លួន​នៅក្មេង​សម្រស់​នៅបាន​ងាយ​ស្រួល​ស្រូប​យក​ការទាក់​ទាញ​។

អ៊ីចឹង​ហើយ​ទើប​ទស្សនិក​ជន​មួយ​ចំនួន​ងឿងឆ្ងល់​ថា​ កាល​ពី​លោក​ចេញ​មុខ​ដំបូង​អ្នក​ណា​ក៏​ភ្ញាក់​ព្រើត​គ្រប់​គ្នា​ដែរ​ ដោយ​មានការ​លាន់​មាត់​ថា​ អ្នក​ចម្រៀង​ស្រគត់​ស្រគំម្នាក់​នេះ​ច្រៀង​ពី​រោះ​មិនសម​និង​វ័យ​ទាល់​តែសោះ​។

 រឿងរ៉ាវ​មួយ​នេះត្រូ​វ​បាន​លោក​សួស​ សង​វាចារ បញ្ជាក់​ថា​រឿង​ដែល​​លោក​ហក់​ចូល​ក្នុង​វិស័យ​សិល្បៈ​​ក្នុ​ង​វ័យ​មួយ​ចាស់​ទុំ​ជាង​ក្មេង​ៗ ពី​ព្រោះ​កាល​លោក​នៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​ស្វាយ​រៀង​ លោក​ពិ​ត​ជាស្រលាញ់​​សិ​ល្បៈ​​ចម្រៀង​សម័យ​ណាស់​ ឱ្យ​តែ​ចេញ​ធ្វើ​ស្រែ​ចម្ការ​លោក​តែង​តែ​ច្រៀង​ប្រដេញ​លេង​ជាមួយ​ទេស​ភាព​ខៀវ​ស្រងាត់​ជាមួយ​សំឡេង​ដេញ​គោ​ក្របី​គ្រប់​ពេល​មិនដែល​រំលង​ឡើយ​ ពិសេស​បទ​ចម្រៀ​ង​របស់​លោក​ស៊ិន ស៊ី​សាមុត​​ លោក​​ច្រើន​តែ​ចេះ​ចាំ​​បាន​យ៉ា​​ង​ល្អ​៕