ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជា​កសិករ​ម្នាក់​ចង.ក​ធ្វើ​អត្ត​ឃាត​សង្ស័យ​សរ​សៃ​ប្រសាទ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​ជា​កសិករ​ម្នាក់​បាន​ចង​.ក​ធ្វើ​អត្ត​ឃាត​ដោយ​ខ្សែ​គោភ្ជាប់​នឹង​ដើម​សណ្តាន់​ខាង​ក្រោយ​ភូមិ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ មិថុនា ២០១៣ នៅ​ភូមិ​រនះ សង្កាត់​កោះដាច់ ខណ្ឌ​ប្ញស្សី​កែវ ។

ជន​រង​គ្រោះ​ឈ្មោះ​វ៉ន ពៅ អាយុ​៥០​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។ តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា បុរស​នេះ​​មាន​ជំងឺ​សរ​សៃ​ប្រសាទ​យូរ​ឆ្នាំ​មក​ហើយ​ ហើយ​ធ្លាប់​ចង.ក​ធ្វើ​អត្ត​ឃាត​ជា​ច្រើន​ដង​ហើយដែរ ​តែ​មិន​ស្លាប់​ ដោយ​សារ​ក្រុម​គ្រួសារ​ជួយ​សង្គ្រោះ​ទាន់​ពេល​ ។ ​

​នៅថ្ងៃ​​កើត​ហេតុ​​​គាត់​បាន​ប្រាប់​​ប្រពន្ធ​របស់​គាត់​ថា​យក​ខ្សែ​គោ​ទៅ​ចងគោ​​នៅ​ខាង​ក្រោយ​ភូមិក៏​ទៅ​បាត់​រហូត​មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ ​ស្ត្រី​ជា​ប្រពន្ធ​​មាន​ការ​សង្ស័យ​ ក៏​​នាំ​បង​ប្អូន​ដើរ​​រក​​ស្រាប់​តែ​ប្រទះ​ឃើញ​​ចង​.ក​ដោយ​ខ្សែ​គោ​ភ្ជាប់​នឹង​ដើម​សណ្តាន់​ស្លាប់​បាត់​ទៅ​ហើយ​ ហើយក៏​នាំ​គ្នា​ស្រាយខ្សែ​យក​​សព​​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី ៕