វិធីងាយៗមើលដឹងបង្កងឈ្មោល ឬមេ !


បង្កង​ជា​ទូទៅ​គេ​និយម​ចូល​ចិត្ត​បរិភោគ​ព្រោះតែ​វា​មាន​រស់ជាតិ​ឆ្ងាញ់ ហើយ​វា​ក៏​មាន​តម្លៃ​ថ្លៃ​ផង​ដែរ​ក្នុង​ការ​ទិញ​យក​ទៅ​បរិភោគ ។ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ខេត្ត​ដែល​សំបូរ​បង្កង​ជាងគេ​គឺ ខេត្តតាកែវ កណ្តាល និង​ព្រៃវែង ។  ប៉ុន្តែ​ទន្ទឹម​នឹង​នោះ អ្នក​បាន​បរិភោគ​បង្កង​មាន​ដឹង​ទេ​ថា បង្កង​ឈ្មោល និង​បង្កង​មេ តើ​គេ​សម្គាល់​បែប​ណា​ទើប​ដឹង?

ដោយ​ផ្អែក​ទៅ​តាម​ឯកសារ​របស់​ក្រសួងកសិកម្ម បង្កង​ភាគច្រើន​គឺ​មាន​លក្ខណៈ​ស្រ​ដៀង​ៗ​គ្នា តែ​ជា​ទូទៅ​បង្កង​ឈ្មោល​គឺ​ធំ​ជាង​បង្កង​មេ ហើយ​មាន​រាង​ខុប​ដូច​ទំ​ពក់​ដែល​អាច​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​រលាស់​ខ្លួន​ដើម្បី​ផ្លាស់​ទី ។

នៅ​ក្បាល​បង្កង​ឈ្មោល គឺ​មាន​ទ្រនុង​ដែល​មាន​រាង​ស្រួច និង​សងខាង​មាន​ធ្មេញ​ដូច​ផ្លែ​រណារ ។ ដោយឡែក​បង្កង​ឈ្មោល​មាន​ពណ៌​ស្រស់​ជាង ហើយ​ដង្កៀប​វា​មាន​ពណ៌​ខៀវ និង​ធំ​ជាង​បង្កង​មេ ហើយ​នៅ​ជើង​ទី​៥​របស់​វា​ធំ​រឹង​មាំ​ដោយ​ប្រដាប់បន្តពូជ​គឺ​នៅ​ជើង​ធំ​ទី​៥​នោះ​តែ​ម្តង ។

ចំពោះ​បង្កង​មេ​វិញ វា​មាន​ក្បាល​តូច​ជាង មាន​ដង្កៀប និង​ដងខ្លួន​តូច​ជាង​បង្កង​ឈ្មោល ហើយ​ជើង​ខាង​មុខ និង​ជើង​សម្រាប់​ហែល​មាន​រោម​ច្រើន រីឯ​ប្រដាប់បន្តពូជ​របស់​បង្កង​មេ​គឺ​នៅ​នឹង​ជើង​ទី​៣​របស់​វា ។

សម្រាប់​ដំណាក់កាល​លូតលាស់​របស់​បង្កង​វិញ បង្កង (​ទាំង​ឈ្មោល និង​មេ​) ដែល​ធំ​គឺ​មាន​ចំនួន​សក​តិច​ជាង​បង្កង​ដែល​តូច ហើយ​នៅ​ពេល​ដែល​វា​សក​ម្តង​ៗ​ខ្លួន​របស់​វា​ទន់​មិន​អាច​ធ្វើ​ចលនា​បាន​នោះ​ទេ ដែល​ងាយ​រងគ្រោះថ្នាក់​ពី​សត្រូវ​របស់​វា​បំផុត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ