ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​«​ខ្លាច​អី?​ សើច​តើ! » បានសម្ពោធ​​ចាក់​បញ្ចាំង​ហើយ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ខ្សែ​ភាព​យន្ត​​ខ្នាត​ធំ​របស់​ផលិត​កម្ម​RGB រឿ​ង«​ខ្លាច​អី?​ សើច​តើ! » បាន​សម្ពោធ​ចាក់​បញ្ចាំង​លើក​ដំបូង​នៅ​រោងភាព​យន្ត​លំ​ដាប់​អន្តរជាតិ​​ ផ្លា​ទី​នៀមស៊ី​នេ​ផ្លេច​ ផ្សារ​ទំ​នើប​សូរិ​យាជាន់​តី​៥ កាលពី​ល្ងាច​ថ្ងៃទី​២១ មិថុនា ដោយ​មាន​ការចូល​រួម​ពី​តារា​​កិត្តិ​យស​ដូច​ជា ​រ៉ូលីន តាប៊ុយ នាយ​ក្រូច ប៊ីអាយ​ជី​ នេន​ទុំ ប៊ី​រី​យា ​អឿ​ន​ លាក់​លី​តា និង​តារា​ជាច្រើន​រូប​ទៀត​ ។

លោក​ម៉ៅ​ រតនា ម្ចាស់​ផលិតកម្ម​​RGBបាន​ឱ្យ​ដឹងថា រឿ​ង«​ខ្លាច​អី?​ សើច​តើ! » នេះ​បាន​ចំណាយ​​ថវិកាអស់ជាង​៥ម៉ឺន​ដុល្លារ ដែល​​ជាខ្សែ​ភាពយន្ត​បែប​កំ​ប្លែង​​  អប់រំ​ លាយឡំដោយ​មនោសញ្ចេតនាស្នេហាកំ​លោះ​បន្ទាយ​មានជ័យ​៤នាក់​ ព្រម​ទាំង​ខ្មោច​ខ្ទើយ​​គ្មាន​ស្នេហា​តាំង​ពី​នៅ​ជាមនុស្ស​ រហូត​ក្លាយ​ជាខ្មោច​ ។

លោក​បន្តឱ្យ​ដឹងថា ​នេះ​ជាខ្សែ​ភាព​យន្ត​ទី​៤ហើយ​របស់​ផលិត​កម្ម​RGB បន្ទាប់​ពី​ទទួល​បាន​ជោ​គជ័យ​ចំនួន​៣រឿង​កន្លងមក ដូចជា​រឿង​ ស្នេហា​គ្រាដំបូង អាប​ពាក់​មួក​សុវត្ថិភាព​វគ្គ១ និង​រឿង​ព្រាយ​ភ្នែក​៤ ។ រឿង​«​ខ្លាច​អី?​ សើច​តើ! »បាន​ចាក់​បញ្ចាំង​​ថ្ងៃទី​២២ មិថុនា នៅ​រោងភាព​យន្ត​លំ​ដាប់​អន្តរជាតិ​​ ផ្លា​ទី​នៀមស៊ី​នេ​ផ្លេច​ ផ្សារ​ទំ​នើប​សូរិ​យាជាន់​តី​៥ រោងភាពយន្ត​លុច្ស រោង​ភាពយន្ត​ស៊ី​ធី​ម៉ល ៕