ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ចំនួន​៥០​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​រាប់រយ​នាក់​នៅ​សាលា​បឋម​សិក្សា – អនុ​វិទ្យាល័យ​ទួល​ថ្ម ស្ថិត​នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​០៥…

ខេត្តកំពង់ចាម ៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​រាប់រយ​នាក់​នៅ​សាលា​បឋម​សិក្សា – អនុ​វិទ្យាល័យ​ទួល​ថ្ម ស្ថិត​នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​០៥ ធ្នូ ២០១៨ បាន​ទទួល​នូវ​ការ​ផ្សព្វផ្សាយ
ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​យល់​ដឹង​ជ្រួតជ្រាប ។ ហើយនឹង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​សង្គម​ជាតិ មានការ​រីក​ចម្រើន​។

លោក​ជំទាវ ម៉ា សូ​យ៉ិ​ន​ដា ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចាប់​តាំ
ង​ពី​បាន​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​៣៨ មាត្រា ក្នុង​នោះ​មាន
ច្បាប់​ស៊ីសំណូក​ចំនួន​១៩​មាត្រា ។ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ គឺជា​បញ្ហា​មួយ​ដែល​មាន​ភាព
ស្មុគស្មាញ​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​ផង​ដែរ ។ លោក​ជំទាវ ម៉ា សូ​យ៉ិ​ន​ដា មាន​ប្រសាសន៍​បន្ត​ថា ហេតុ​ដូច្នេះ​ហើយ បានជា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​នូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ឡើង ដោយ​តម្រូវ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង ។ ទន្ទឹម​នឹង​នោះ គឺ​មានការ​បញ្ចូល​មេរៀន​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ត្រូវ​បាន​ចាប់ផ្តើម​ពី​ថ្នាក់​កម្រិត​បឋម​សិក្សា​រហូត​ដល់​ថ្នាក់ឧត្តម​សិក្សា ហើយ​នៅ​ឆ្នាំ​២០១៧ មេរៀន​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា ។

តាម​ការ​ពិនិត្យ​មាន​សាលារៀន​ជា​ច្រើន​នៅ​ក្នុង​ខេត្តកំពង់ចាម​មិន​ទាន់​ត្រូវ​បាន​ទទួល​ការ​បណ្តុះបណ្តាល​ដល់​សិស្ស​នូវឡើយ ។ ហេតុ​ដូច្នេះ​ហើយ ផែនការ​របស់​រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​បញ្ចូល​មេរៀន​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​ក្នុង​កម្មវិធី​សិក្សា​សង្គម​ផ្នែក​ពលរដ្ឋវិទ្យា​ក្នុង​មួយ​ថ្នាក់​ៗ​មាន​៤​មេរៀន ២​មេរៀន សម្រាប់​ឆមាស​ទី​១ និង​២​មេរៀន​ទៀត​សម្រាប់​ឆមាស​ទី​២ ។

ដោយសារ​តែ​ប្រទេស​កម្ពុជា​ជា​ហត្ថលេខី​មួយ​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​នាម​យើង​ជា​សមាជិក​របស់​អនុសញ្ញា​នៃ​អង្គការ​សហ​ប្រជា​តិ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ច្បាប់​ត្រង់​មាត្រា​ទី​៦ តម្រូវ​ឲ្យ​ប្រទេស​ហត្ថលេខី​ទាំងអស់​ត្រូវ​តែ​រៀបចំ​មេរៀន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា ដើម្បី​ឲ្យ​ទំពាំង​ស្នង​ឫស្សី​នៅ​ក្នុង​ជំនាន់​ក្រោយ​រឹតតែ​ល្អ​ជាង​ជំនាន់​មុន​ៗ ។

លោក​ជំទាវ ម៉ា សូ​យ៉ិ​ន​ដា ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ថែម​ថា ទន្ទឹម​នឹង​នោះ​រាជរ​ដ្ឋា​ភិ
បាល​បាន​បង្កើត​អនុ​ក្រិត​មួយ​ប្រកាស​ឲ្យ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ប្រកាស​ឲ្យ​មាន​ទិវា​ជាតិ​អន្តរជាតិ
ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​០៩ ធ្នូ រាង​រាល់​ឆ្នាំ ។ រហូត​មក​ដល់​ពេល​នេះ​បាន​បញ្ជូន​អ្នក​ប្រព្រឹត្តិ​អំពើ
ពុក​រលួយ​ចំនួន​៥០​នាក់ ដែល​បម្រើ​ការងារ​នៅ​តាម​ស្ថាប័ន​នានា​របស់​រដ្ឋ​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី
វិនិច្ឆ័យ​ទោស​តាម​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ