ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​ធ្វើ​សេចក្ដី​​ថ្លែង​ការ​ណ៍​បដិសេធ​នូវ​ពាក្យ​​ចចាម​អារ៉ាម​ថា​បាន​ដោះ​លែង​ឈើ​ក្រញូង​មួយ​ចំនួន​និង​រថយន្ត​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំ​៖​ លោក​ពេញ វិបុល ព្រះរាជអាជ្ញអម​សាលាដំបូ​ង​ខេត្ត​ កាលពី​ព្រឹកថ្ងៃទី​​២៤ មិថុនា ២០១៣ បាន​អញ្ជើញ​អ្នកកាសែត ​​​ទូ​រទស្សន៍​ មន្ត្រី​ប៉ូលីស​ជំនាញ​ និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ជា​ច្រើន​រូប​ឱ្យមក​កាន់​សា​លា​​ដំបូងខេត្ត​ដើម្បី​ស្ដាប់ សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ ស្ដី​អំពី​​ចំណាត់ការ​លើឈើ​គ្រញូ​ង​ ដែល​ត្រូវ​សម​ត្ថ​

ខេត្ត​កំពង់​ឆ្នាំ​៖​ លោក​ពេញ វិបុល ព្រះរាជអាជ្ញអម​សាលាដំបូ​ង​ខេត្ត​ កាលពី​ព្រឹកថ្ងៃទី​​២៤ មិថុនា ២០១៣ បាន​អញ្ជើញ​អ្នកកាសែត ​​​ទូ​រទស្សន៍​ មន្ត្រី​ប៉ូលីស​ជំនាញ​ និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ជា​ច្រើន​រូប​ឱ្យមក​កាន់​សា​លា​​ដំបូងខេត្ត​ដើម្បី​ស្ដាប់ សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ ស្ដី​អំពី​​ចំណាត់ការ​លើឈើ​គ្រញូ​ង​ ដែល​ត្រូវ​សម​ត្ថ​កិច្ច​​ប៉ូលីស​បង្ក្រាប​​បាន និង​បញ្ជូនមកកាន់​តុលាការ​ កាលពី​ពេលកន្លង​មក​។

 សេចក្ដី​ថ្លែងការ​ណ៍​របស់​លោក​បន្ទាប់​ពីមាន​ពាក្យ​ចចាមអារ៉ាម​ថា​ លោកបាន​ដោះលែង​ឈើ​គ្រញូ​ង​មួយ​ចំនួន​ និង​រថយន្ត​​ ព្រមទាំង​ជន​សង្ស័យ​ដឹកឈើផងដែរ។

 នា​ឱ​កាស​នោះ​លោក​ក៏បាន​បង្ហាញ​ឈើ​គ្រញូង​ចំនួន​៦ដុំ​ កំពុង​រក្សា​ទុក​នៅ​ក្នុង​តុលាការ​ និង​រថយន្ត​មួយ​គ្រឿង​ដែល​ជា​មធ្យោបាយក្នុង​ការដឹកជញ្ជូន​ កំពុង​រក្សាទុកនៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​។ លោក​បាន​បក​ស្រាយ​​​នូវ​ព័​ត៌មាន​ចចាមអារ៉ាម​នោះថា លោកបាន​ទទួលឈើ​គ្រញូង​ពី​មន្ត្រី​ប៉ូលីស​តែចំនួន​៦ដុំ​ប៉ុណ្ណោះ​មិន​មែន​​៩ដុំ ដូច​ការ​លេច​ឮ​ឡើយ​ ហើយ​ដូ​ច​អស់​លោក​ឃើញ​ស្រាប់​​ឈើ​ចំនួន​៦ដុំ​​ និង​រថយន្ត​ជាមធ្យោបាយ​​ដឹក​​ជញ្ជូន​កំពុង​រក្សាទុក​នៅឡើយ​​។​ ដោយឡែក​អ្នក​បើកបរ​និង​ព្រូ​ម្នាក់​ដែលបាន​ឱ្យ​ត្រឡប់​ទៅវិញ​នោះ​ គឺ​ធ្វើ​ទៅ​តាម​​នីតិ​វិធី​ច្បាប់​ ព្រម​ទាំង​មាន​មេ​ធាវី​គេ​មក​ធានា​ទៀត​ផង​ ម្យ៉ា​ង​ទៀត​យើង​បាន​ស្គាល់​ម្ចាស់​ឈើ​នោះ​រួច​ហើយ​ គឺ​ឈ្មោះ​ប៊ុន រដ្ឋា ភេទ​ស្រី​ អាយុ​៤៥​​ឆ្នាំ មាន​ទី​លំនៅ​រាជធានីភ្នំពេញ​ ដែលនិង​ត្រូ​វ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​តុការនៅ​ថ្ងៃទី​២៥ មិថុនា ២០១៣ខាង​មុខនេះ​៕