ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ស្លា.ប់​៨​នាក់ របួសធ្ងន់​ស្រាល​៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​មួយ​គឺ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​១០​លើក​(​យប់​៥​លើក​) ស្លាប់​៨​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​មួយ​គឺ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​១០​លើក​(​យប់​៥​លើក​) ស្លាប់​៨​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក ស្លាប់​៣​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​១​លើក ស្លាប់​២​នាក់​, បត់​គ្រោះថ្នាក់​២​លើក​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៨​នាក់ : ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​៤​នាក់​) រថយន្ត​តូច​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៣​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​១​លើក ស្លាប់​១​នាក់​,​ម៉ូតូ​នឹង​រថយន្ត​ធំ​៤​លើក ស្លាប់​៣​នាក់​, ម៉ូតូ​នឹង​កង់​១​លើក​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​ស្លាប់​២​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១២​គ្រឿង​, រថយន្ត​តូច​២​គ្រឿង​, រថយន្ត​ធំ​៥​គ្រឿង​, កង់​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​២​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​, ផ្លូវ​ខេត្ត​២​លើក​, ផ្លូវលំ​២​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៣​លើក ស្លាប់​២​នាក់ របួស​២​នាក់​, ខេត្តកំពង់ចាម​១​លើក ស្លាប់​២​នាក់​, ខេត្តបន្ទាយមានជ័យ​១​លើក ស្លាប់​២​នាក់ របួស​២​នាក់​, ខេត្តក្រចេះ​១​លើក ស្លាប់​ស្រី​១​នាក់​របួស​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ : មធ្យោបាយ​គោលដៅ​៣៣៣៣​គ្រឿង​(​ម៉ូតូ​៥៥%) មធ្យោបាយ​ល្មើស​៦៧០​គ្រឿង​(៦៣%) អប់រំ​២៨៤​គ្រឿង​(​ម៉ូតូ​៣៥%) មធ្យោបាយ​ពិន័យ​៣៨៦​គ្រឿង
​(​ម៉ូតូ​៧៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​៣៧​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៥២៧​គ្រឿង អប់រំ​១៥៩​គ្រឿង ពិន័យ​ចំនួន​សរុប​២៩០​គ្រឿង (​មួក​២១៥​គ្រឿង កញ្ចក់​៦៧​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៨​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ