ការប្រកួតជ្រើសរើសបវរកញ្ញាឯកទាំងបីប្រភេទ គឺបវរកញ្ញាឯកចក្រវាឡ(Miss Universe ) បវរកញ្ញាអន្តរជាតិ(Miss International) និងបវរកញ្ញាឯកពិភពលោករបស់ហុងគ្រី (Miss World Hungary) បានបញ្ចប់ទៅហើយ កាលពីរាត្រីថ្ងៃសុក្រទី២១ មិថុនា ២០១៣ នៅក្នុងសាលមហោស្រពមួយទីក្រុង Budapest ។
ការប្រឡងជ្រើសរើសបវរកញ្ញាឯកទាំងបីប្រភេទនេះត្រូវបានរៀបចំធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ TV2 ។នៅក្នុងការប្រកាសជ័យលាភីកញ្ញា Anna-maria Rakosi វ័យ២១ឆ្នាំបានគ្រងមកុដិបវរកញ្ញាឯកពិភពលោករបស់ប្រទេស ហុងគ្រី (Miss World Hungary) តំណាងឱ្យបវរកញ្ញាហុងគ្រី ដើម្បីចូលរួមប្រកួតយកតំណែងបវរកញ្ញាឯកពិភពលោកដែលនឹងប្រារព្ធធ្វើក្នុងខែកញ្ញាក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈពេលដែលកញ្ញា Rebeka Karpati មានឱកាសគ្រងមកុដបវរកញ្ញាឯកចក្រវាឡ២០១៣ (Miss Universe Hungary 2013) ដែលត្រូវបំពេញកាតព្វកិច្ចចូលរួមប្រកួតបវរកញ្ញាចក្រវាឡ២០១៣ នៅក្នុងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី ក្នុងខែវិច្ឆិកាខាងមុខនេះ ។
បន្ថែមពីនេះទៀតកញ្ញា Brighitta Timar ក៏ទទួលបានមកុដបវរកញ្ញាឯកអន្តរជាតិ២០១៣ (Miss International 2013) ហើយត្រូវទៅចូលរួមប្រកួត Miss International 2013 ដែលនឹងប្រារព្ធធ្វើឡើងនៅខែតុលា រឺ វិច្ឆិកា ខាងមុខនេះ តែពុំទាន់ដឹងពីទីកន្លែងនោះទេ ៕
ចែករំលែកព័តមាននេះ