ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ជនសង្ស័យ​០៧​នាក់ ឡើង​តុលាការ​ក្នុង​ករណី​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក​វរសេនីយ៍ត្រី ម៉​ន សំបុក អធិការរង​ផ្នែក​គ្រឿងញៀន​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្តកណ្តាល ៖ លោក​វរសេនីយ៍ត្រី ម៉​ន សំបុក អធិការរង​ផ្នែក​គ្រឿងញៀន​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ឡើង​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤ និង​០៥​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ ស៊ន សុខ​លី (​ហៅ​ឈី​ត​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្ថិត​នៅ​ភូមិ​ឫស្សីស្រុក​,​ឃុំ​ឈើទាល​,​ស្រុក​កៀនស្វាយ​,​ខេត្តកណ្តាល​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​ចំនួន​០៧​នាក់​ក្នុង​នោះ​មាន​ស្រី​០២​នាក់​។ ១.​ឈ្មោះ ស៊ន​.​សុខ​លី ហៅ​ឈី​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។

២.​ឈ្មោះ ស៊ន​.​សុ​ប៉ា​លី ហៅ​ខុ​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​(​ឃាត់ខ្លួន​)​។ ៣.​ឈ្មោះ ហៀ​ង ឆាន​នី ហៅ​ទិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ព្រែក​ថ្មី​(​ឃាត់ខ្លួន​)​។ ៤.​ឈ្មោះ ម៉ៅ សុ​វ​ណ្ណា​រ៉ា ហៅ​មែន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។ ៥.​ឈ្មោះ ចំរើន ច​ន្ទ័​សុខ​លី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​របោះ​អង្កាញ់​(​ឃាត់ខ្លួន​)​។ ៦.​ឈ្មោះ សម្បត្តិ ចេ​ន​នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រក​ដ នៅ​ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។

៧.​ឈ្មោះ មាស​កក្កដា ហៅ​ណែ​ត ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។ ចំពោះ​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖ ទី​១-​ដែកកេស​ហ្គា​ស​ចំនួន​០៥ ទី​២-​កញ្ចប់​បារី​ម៉ៃ​សេ​វេន​ចំនួន​០១​ប្រអប់ ទី​៣-​ទុយោ​ជ័រ​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន ទី​៤-​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន ប្រើប្រាស់​រួច​មួយ​ចំនួន​។ សូម​បញ្ជាក់​នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍​ឈើទាល​បាន​ចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ក្នុង​ឃុំ​ឈើទាល​ពេល​មក​ដល់​ត្រង់​ចំណុច​ផ្ទះ​ឈ្មោះ ស៊ន សុខ​លី ហៅ​ឈី​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូម​ឫស្សី ស្រុក​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយ​មានការ​សង្ស័យ​ក៏​ចូល​ទៅ​មើល​ក៏​ឃើញ។

ជនសង្ស័យ​ដែល​មាន ឈ្មោះ​ទាំង​០៧​នាក់​ខាងលើ កំពុង​តែ​នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន នៅ​លើ​ផ្ទះ​ឈ្មោះ ស៊ន សុខ​លី ហៅ​ឈី​ត នៅ​សំ​យ៉ាប​ខាង​មុខ​ផ្ទះ​។ បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឈើទាល ក៏​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដូច​ខាងលើ​យក​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​រួច​ក៏​បញ្ជូន​ជនសង្ស័យ​ទាំង​៧​នាក់ និង​វត្ថុ​តាង​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ចាត់ការ​តាម​នីតិវិធី​៕


https://www.youtube.com/watch?v=vZnB-hVXscg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ