អ្នកជំនាញ៖សង្គ្រាមពាណិជ្ជកម្ម មិនប៉ះពាល់វិស័យអចលនទ្រព្យកម្ពុជាទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្របពេលសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនកំពុងតែក្តៅ និងកំពុងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកថមថយល្បឿនក្តី តែអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានអះអាងថា គម្រោងវិនិយោគចិននៅកម្ពុជា មិនបានរងផលប៉ះពាល់ចេញពីវិបត្តិនេះទេ ។


ចំណែកអ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21Cambodia បានឲ្យដឹងផងដែរថា គម្រោងរបស់ចិននៅកម្ពុជា នៅតែដំណើរការល្អប្រសើរ ដោយអ្នកវិនិយោគភាគច្រើនផ្តោតលើទីផ្សារក្រៅប្រទេស ជាអ្វីដែលជានិន្នាការវិនិយោគរបស់ពួកគេ ខណៈដែលប្រជាជនកម្ពុជាមិនទាន់ចង់រស់នៅតាមខុនដូនៅឡើយ ដែលធ្វើឲ្យទីផ្សារខុនដូ៨០% ទិញដោយជនបរទេស និង២០%វិនិយោគដោយជនជាតិខ្មែរ ប៉ុន្តែរយៈពេល១០ឆ្នាំខាងមុខ និន្នាការនេះនឹងដើរបញ្ច្រាសវិញ ។
អ្នកនាងបន្តថា ៖« ចិនវិនិយោគនៅកម្ពុជាពេលនេះ ជាពេលសមស្របព្រោះតម្លៃអចលនទ្រព្យ ពិសេសតម្លៃដីធ្លីមានតម្លៃទាប ដែលពួកគេអាចរកប្រាក់ចំណេញបាន ប៉ុន្តែបើពួកគេរង់ចាំយូរតទៅទៀត ការវិនិយោគរបស់ពួកគេនឹងយឺតពេល »។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាងបានថ្លែងថា ទីផ្សារអចលវត្ថុនៅកម្ពុជា នៅតែមានសញ្ញាវិជ្ជមាន និងការវិនិយោគនៅតែបន្ត ដោយមិនទាន់មើលឃើញថាមានហានិភ័យ ឬបញ្ហាណាមួយកើតឡើងនោះទេ ពិសេសគម្រោងរបស់អ្នកវិនិយោគចិន នៅតែដំណើរការ និងមិនរងផលប៉ះពាល់ណាមួយ ពីវិបត្តិនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកនោះ
ឡើយ ។លោកបន្តថា ៖« ខ្ញុំនៅតែមានសុទិដ្ឋិនិយមពីទីផ្សារនេះ និងនៅតែមើលឃើញវិស័យនេះបន្តរីកចម្រើនរយៈពេលវែងបន្តទៀត »៕
ចែករំលែកព័តមាននេះ