ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​ឃាត់​ខ្លួន​​មនុស្ស​៩​នាក់​ និង​ទូក​នេសាទ​ខុស​ច្បាប់​៣​គ្រឿង​ប្រគល់​ឱ្យ​រដ្ឋ​បាល​ជល​ផល​

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​​៖​ ជន​ជាតិ​ខ្មែរ​អ៊ិស្លាម​ចំនួន​៩​នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ និង​ក្រុង​ស្ទឹង​ត្រែង​ចុះ​ឃាត់​ខ្លួន​ រួម​ជាមួយ​ទូក​នេសាទ​ចំនួន​៣​គ្រឿង ​និង​ឧប​ករណ៍​នេសាទ​ត្រី​មួយ​ចំនួន​ទៀត​​ ខណៈ​ពេល​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​នេសាទ​ត្រី​ប្រើ​ប្រាស់​មង​ក្រឡា​ហាម​ឃាត់​​នៅ​ក្នុង​រដូវ​បិទ​នេសាទ​​បញ្ជូន​​​ទៅ​កាន់​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ និង​ប្រគល់​ឱ្យ​រដ្ឋ​បាល​ជល​ផល​ដោះ​ស្រាយ​បន្ត​ ។

ប្រតិ​បត្តិ​ការ​ចុះបង្ក្រាប​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ មិថុនា ២០១៣ នៅ​ចំណុច​​កន្ទុយ​កោះ​ហាង​ខូ​សួន​ ស្ថិត​ក្នុង​ភូមិ​ហាង​ខូ​សួន សង្កាត់​ស្រះ​ប្ញស្សី​ ក្រុង​ស្ទឹង​ត្រែង​។ ជន​ល្មើស​ទាំង​៩​នាក់​ ១-ឈ្មោះ​ហ៊ីម អ៊ែល ភេទ​ប្រុស, ២-ឈ្មោះ​​លី ចើត ភេទ​ស្រី​, ៣-ឈ្មោះ​យ៉ា អាភី​ន័យ ភេទ​ស្រី​, ៤-ឈ្មោះ​ស៊េន លី ភេទ​ប្រុស, ៥-ឈ្មោះ​រ៉ នី ភេទ​ប្រុស, ៦-ឈ្មោះ​រ៉ស់ ម៉ាស់ ភេទ​ស្រី , ៧-ឈ្មោះម៉ាន ហេម ភេទ​ប្រុស, ៨-ឈ្មោះ​សារ៉ន សាន់ ភេទ​ប្រុស និង​៩-ឈ្មោះ​ហ៊ីម ម៉ាស់ ភេទ​ស្រី​ ។

អ្នក​នេសាទទាំង​៩​នាក់​​ខាង​លើ​​​មាន​ស្រុក​កំណើត​នៅ​ភូមិ​កោះ​សូ​ទិន ស្រុក​កោះ​សូទិន​ ខេត្ត​កំពង់​ចាម​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ស្ពាន​ថ្ម​ សង្កាត់​ស្រះ​ប្ញស្សី​ ក្រុង​ស្ទឹង​ត្រែង​ ខេត្ត​ស្ទឹង​ត្រែង​។ អ្នក​នេសាទ​ទាំង​៩​នាក់​ខាង​លើ​ រួម​និង​សម្ភារ​ទាំង​អស់​ត្រូវ​ប្រគល់​ទៅ​ឱ្យ​រដ្ឋ​បាល​ជល​ផល​ណែ​នាំ​អប់រំបន្ត​ ៕