ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បែក​ថ្នាំ​ប្រើ​កាំបិត​បុ័ងតោ​កា.ប់​នៅ​បឹង​ត្របែក​នោះ​ត្រូវ​បាន​សម្រេច​ទោស​(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ នេះ​ដែរ​កម្លាំង​នគរបាល​អធិការ​នគរបាល​ខណ្ឌចំការមន​បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​ដែល​បែក​ថ្នាំ​ប្រើ​កាំបិត​បុ័ងតោ កាប់​បណ្តាល​អោយ​មន្ត្រី​នគរបាល​ម្នាក់ និង​ស្ត្រី​វ័យ​ចំណាស់​អ្នកលក់​អំពៅ​សាង​ម្នាក់ នៅ​បឹង​ត្របែក​ទៅ​តុលាការ​ហើយ​។ បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ នេះ​ដែរ​កម្លាំង​នគរបាល​អធិការ​នគរបាល​ខណ្ឌចំការមន​បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​ដែល​បែក​ថ្នាំ​ប្រើ​កាំបិត​បុ័ងតោ កាប់​បណ្តាល​អោយ​មន្ត្រី​នគរបាល​ម្នាក់ និង​ស្ត្រី​វ័យ​ចំណាស់​អ្នកលក់​អំពៅ​សាង​ម្នាក់ នៅ​បឹង​ត្របែក​ទៅ​តុលាការ​ហើយ​។

បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ JIN CHUN អាយុ​៣៧​ឆ្នាំ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការ​នគរបាល​ខណ្ឌចំការមន​ធ្វើការ​ចាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​នៅ​រសៀល​នេះ ។

ក្រោយ​ពី​រូបគេ​បែក​ថ្នាំ​ធ្វើការ​អុកឡុក​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​មកនេះ ។ ដោយ​បាន​កាប់​ទៅ​លើ​មន្ត្រី​នគរបាល​ម្នាក់ និង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បណ្តាល​ឲ្យ​រង​របួស និង​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នោះ ។

បញ្ជាក់​៖ មក​ស្គាល់​បុរស​ចិន​បង្កចលាចល កាន់​កាំបិតប៉័ងតោ​កាប់​ប៉ូលិសនិង​លោកយាយ​លក់​អំពៅ​សាង

 

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ