ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូលីន​ទទួល​រង​ការ​រិះ​គន់​ថា ​ជា​តារា​វាយ​ប្ញក​

11 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ​ ៖ តារា​ចម្រៀង​​យ៉េៗ​ដែល​ចូល​ចិត្ត​អ៊ែន​អន​ ធ្វើ​កាយ​វិការ​ក្រម៉ិច​ក្រម៉ើម​ និង​​កំពុង​ឡើង​កូដ​ មាន​មហា​ជន​ស្គាល់​​ច្រើន​ ព្រោះ​តែ​អាច​ច្រៀង​ស្រី​ក៏​បាន​ ប្រុស​ក៏​បាន​ទៅ​តាម​លំនាំ​បទ​ចម្រៀង​អ្នក​ស្រី​ប៉ែន រ៉ន គឺ​កញ្ញា​រ៉ូលីន ឬ​លោក​រ៉ូ​លីន មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ព័ត៌​មាន​ថា តាំង​ពី​ឡើង​កូដ​មក​​ធ្វើ​ខ្លួន​វាយ​ប្ញក​ឆ្មើង​ឆ្មៃ ពើង​ទ្រូង​ដាក់​គេ​ឯង​ លែង​ស្គាល់​អ្នក​ជុំ​វិញ​ខ្លួន​រហូត​ទទួល​រង​ការ​រិះ​គន់​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​ រ៉ូលីន​បាន​សម្តែង​ការ​ហួស​ចិត្ត​ថា មិន​មែន​ជា​ការ​ពិត​ទេ ព្រោះ​ភាព​ឆ្មើង​ឆ្មៃ​នេះ​លោក​​កំពុង​តែ​ទាត់​ចោល​មិន​យក​ដាក់​ខ្លួន​ជា​ដាច់​ខាត។ រ៉ូ​លីន​បាន​បញ្ជាក់​ថា​ លោកមិន​ដែល​ភ្លេច​ធាតុ​ដើម​ទេ លោក​ទៅ​ណា​មក​ណា​​មិន​ថា​តែ​អ្នក​ស្គាល់​ទេ ឱ្យ​តែ​គេ​បែរ​ភ្នែក​ចំ​មក​រក​លោក​ គឺ​លោក​ញញឹម​ទៅ​វិញ​ជា​និច្ច​ លើក​លែង​តែ​លោក​មិន​បាន​ឃើញ​​។

លោក​រ៉ូលីន​បាន​បន្ត​ថា ពេល​នេះ​លោក​​កំពុង​តែ​មាន​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​ និង​គម្រោង​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​បែប​មនុស្ស​ធម៌​ផ្តល់​ជូន​ជន​ក្រី​ក្រ​នា​ពេល​ខាង​មុខ​ ។ ទាក់​ទិន​នឹង​ការ​ងារ​សិល្បៈ រ៉ូលីន​ជា​អតីត​និស្សិត​ផ្នែក​អក្សរ​សាស្ត្រ​អង់​គ្លេស​នៅ​សាកល​វិទ្យា​ល័យ​ន័រ​តុន​ ហើយ​បាន​បញ្ចប់​ការ​សិក្សា​កាល​ពី​ឆ្នាំ​២០០៨​។