លោកឃ្លាំង ហួត អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង៥០០ម៉ែត្រ និងដាក់ប្រព័ន្ធលូ នៅសង្កាត់ទួលសង្កែ
រាជធានីភ្នំពេញ ៖ នៅសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ មានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងប្រវែង៥០០ម៉ែត្រ និងដាក់ប្រព័ន្ធលូប្រវែង៥០០ម៉ែត្រ នាវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ មិថុនា ២០១៣ ក្រោមអធិបតីភាពលោកឃ្លាំង ហួត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលខណ្ឌប្ញស្សីកែវ និងលោកស្រីអ៊ួង សុផល្លា ប្រធានសមាគមនារីកម្ពុជាខណ្ឌប្ញស្សីកែវ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ
ចែករំលែកព័តមាននេះ