ភ្លៀងធ្លាក់លាយឡំខ្យល់ព្យុះបោកបក់បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ ១ខ្នង បាក់រលំនៅស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម ៖ ភ្លៀងបានបង្អុរធ្លាក់មកជាខ្លាំងលាយឡំជាមួយនិងខ្យល់ព្យុះបោកបក់ កាលពីវេលាម៉ោងប្រមាណជា ៥ល្ងាច ថ្ងៃទី២២ មិថុនា ២០១៣ នៅលើភូមិមាឃបី ឃុំព្រែកកោះ ស្រុកស្ទឹងត្រង់ បានប្រហែលជា ២០នាទី បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ ១ខ្នង ទំហំ ៦x៨ ម៉ែត្រ កម្ពស់ ២,២ម៉ែត្រ ពីដី បាក់ដួលរលំសង្កត់លើមនុស្ស ៧នាក់ ដែលកំពុងហូបបាយក្រោមផ្ទះ រងរបួស ៣នាក់ ។
ចែករំលែកព័តមាននេះ