រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីម៉ូតូមួយគ្រឿងបានបើកបញ្ច្រាសម៉ូតូហុងដា សេ១២៥ពេញទំហឹង បណ្តាលឲ្យរបួសទាំងសងខាង ដែលកើតឡើងនៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូនេះ នៅតាមផ្លូវភ្នំពេញហានូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ម៉ូតូដែលដែលជិះបញ្ច្រាស់នោះគឺ ម៉ូតូភីស៊ីអេច ពណ៌ស ស្លាកលេខភ្នំពេញ១FA- ៨៨៨៣បើកបរដោយបុរសម្នាក់បានរបួសធ្ងន់ ដែលបើកបញ្ច្រាសទៅបុកម៉ូតូ ម៉ាកហុងដាសេ១២៥ ស្លាកលេខបាត់ដំបង១U-១១៥៥ បណ្តាលឲ្យរបួសធ្ងន់ដែរ ។
បើតាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺម៉ូតូម៉ាកហុងដានោះបើកដោយបុរសដោយម្នាក់បានពីភ្នំពេញហានូយ ពីត្បូងទៅជើង នៅពេលធ្វើដំណើរមកដល់ ចំណុចកើតហេតុនោះ ក៏បានបុកជាមួយម៉ូតូ ម៉ាកភីស៊ីអេចដែលធ្វើដំណើរបញ្ច្រាសបុកពេញទំហឹងបណ្តាលឲ្យម៉ូតូទាំង២រងខូចខាតធ្ងន់ធ្ងរ និងរបួសទាំងសងខាងតែម្តង ដោយឡែកជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ៕
ចែករំលែកព័តមាននេះ