រាជធានីភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែប្រវែង៣០៦ម៉ែត្រ ទទឹង៤ម៉ែត្រដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់វាលស្បូវ ចំណាយថវិកាអស់ចំនួន៧៦,៧៤៤,៨០០រៀល បានរៀបចំបើកការដ្ឋានស្ថាបនា ក្រោមអធិបតីភាពលោកគួច ចំរើន អភិបាលខណ្ឌមានជ័យ ។ ពិធីនេះរៀបចំឡើងវេលាព្រឹកថ្ងៃទី២២ មិថុនា ២០១៣ នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ដោយមានការចូលរួមមន្ត្រីពាក់ពន័្ធខណ្ឌ និងប្រជាពលរដ្ឋជាច្រើនកុះករ ។
លោកគួច ចំរើន បានមានប្រសាន៍ថា បើបងប្អូនប្រជាពលរដ្ឋ ពិតជាអាណិត ស្រឡាញ់ ហើយជឿទុកចិត្តសម្តេសហ៊ុន សែន សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី៤ សញ្ញារូបទេវតាបាចផ្កាជាសម្គាល់នោះ បងប្អូននឹងមានសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីជារៀងរហូត ដោយសារសម្តេចបានដឹកនាំកសាងប្រទេសជាត់ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌមានជ័យក៏បានលើកឡើងពីសភាពការណ៍នយោបាយដែលគណបក្សនយោបាយខ្លះមិនបានធ្វើអ្វីសោះ ហើយចេះតែដើរឃោសនាបោកប្រាស់រាស្ត្រខ្មែរ ដោយលើកឡើងនូវហេតុផលមិនសមរម្យតាមរូបភាពគ្មានការពិតផ្សេងៗ កេងចំណេញយកនយោបាយផ្ទាល់ខ្លួន ដោយពុំបានគិតពីប្រយោជន៍ជាតិ ជារួមឡើយ ។ ប្រការនេះវាផ្ទុយពីអ្វីដែលសម្តេចតជោហ៊ុន សែន ជាកូនកសិករសុទ្ធសាធ បានលះបង់សព្វបែបយ៉ាងដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋ និងរំដោះប្រទេសជាតិលើគ្រប់វិស័យ ដែលគ្មានមេដឹកនាំណាមានបញ្ញាញាណ ឈ្លាសវៃប្រកបដោយគតិបណ្ឌិតលើសសម្តេចតេជោហ៊ុន សែន ឡើយ ។
នាឱកាសនោះលោកគួច ចំរើន ក៏បាននាំយកអំណោយសារុង ចែកជូនដល់សមាជិក សមាជិកាចំនួន៥០០នាក់ផងដែរ ។
ចែករំលែកព័តមាននេះ