ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិស​ស្រវឹង​ជោក​ឈរបត់​ជើង​តូច​មុខ​ហាង​បាញ់​២គ្រាប់​ខឹង​សន្តិសុខ​ស្តី​ឱ្យ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រីនគរ​បាល​ការិយា​ល័យ​អន្ត​រាគមន៍​នៃស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ ​​មួយ​រូប​ បាន​​ត្រូវ​នគរបាល​ប៉ុស្តិ៍ទួល​ទំពូងទី​១ ចាប់​ឃាត់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​​​៩និង៣០​​នាទី​យប់​ថ្ងៃទី​​២០​ មិថុនា​ នៅ​កែង​ផ្លូវ​លេខ​​១៥៥ និងផ្លូវលេខ​​៤៧៦​ មុខ​ភោជ​នីយ​ដ្ឋាន​​សុរិយា​ហ្គា​ឌិន​ ស្ថិត​ក្នុង​សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ​បន្ទាប់ពីមន្ត្រី​នគរ​បាល​រូប​នេះ​បាន​ផ្ទុះអាវុធ​ដោយ​​សារ​​

រាជធានីភ្នំពេញ ៖ មន្ត្រីនគរ​បាល​ការិយា​ល័យ​អន្ត​រាគមន៍​នៃស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ ​​មួយ​រូប​ បាន​​ត្រូវ​នគរបាល​ប៉ុស្តិ៍ទួល​ទំពូងទី​១ ចាប់​ឃាត់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​​​៩និង៣០​​នាទី​យប់​ថ្ងៃទី​​២០​ មិថុនា​ នៅ​កែង​ផ្លូវ​លេខ​​១៥៥ និងផ្លូវលេខ​​៤៧៦​ មុខ​ភោជ​នីយ​ដ្ឋាន​​សុរិយា​ហ្គា​ឌិន​ ស្ថិត​ក្នុង​សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ​បន្ទាប់ពីមន្ត្រី​នគរ​បាល​រូប​នេះ​បាន​ផ្ទុះអាវុធ​ដោយ​​សារ​​រឿងបត់​ជើង​តូចនៅកណ្តាលវាល​ ​ហើយ​ត្រូវ​សន្តិសុខ​ភោជនីយដ្ឋានស្តីបន្ទោស ។

មន្ត្រី​នគរ​បាល​ខាង​លើ​នេះ​​ឈ្មោះ ឡៃ ឃាង ភេទ​ប្រុស​ អាយុ​៣០​​ឆ្នាំ​ ​ក្រោយ​ពី​ឃាត់​ខ្លួន​​ក៏​បាន​បញ្ជូន​​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ភ្លាមៗ ។​ តាម​ប្រភពព័ត៌​មាន​ជុំវិញ​ការ​ឃាត់​ខ្លួន​​នេះ​​​បាន​ឲ្យ​ដឹង​ថា​ លោក ឡៃ ឃាង ​និង​​មិត្តភក្តិ​​បាន​ចូល​ផឹក​ស៊ី​ក្នុង​ភោជនីយ​ដ្ឋាន​​សុរិយាហ្គាឌិន​ ។ លុះពេល​ស្រវឹង​មិន​​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​​​ដើម្បី​​បត់ជើង​តូចឡើយ​ បែរ​ជា​ដើរ​មក​បត់ជើង​នៅ​មុខភោជនីយដ្ឋាន​​ ។ ​ខណៈ​នោះ​សន្តិស​ុខ​​ក្នុង​ហាង​ក៏​បាន​ស្តី​បន្ទោស​​ពីរ​បី​​ម៉ាត់​ពី​ការ​មិន​ចូល​ទៅ​បត់​ជើង​ក្នុង​បន្ទប់ទឹក ។

ដោយ​សារ​តែ​ការ​ស្តី​បន្ទោស​​នេះ​​ធ្វើ​ឱ្យ​លោក ​​ឡៃ​ ឃាង​ ខឹងច្រឡោត រួច​​ដក​អាវុធ​ខ្លីពីចង្កេះ​​បាញ់​ឡើង​លើ​​ពីរ​គ្រាប់​​ បណ្តាល​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​​​ដល់​នគរ​បាល​ប៉ុស្តិ៍ទួល​ទំពូងទី​១​​ ​ចុះ​អន្តរា​គមន៍​ឃាត់​ខ្លួន​ភា្លមៗ​​ និងដក​ហូត​បាន​អាវុធ​ខ្លីស៊េរីទំនើប​​មួយ​ដើម​​ម៉ាក​ cosgar​ ។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​ប៉ុស្តិ៍​ ​លោក​​ឡៃ​ ឃាង​ ​​និយាយ​ថា មូលហេតុដែលខ្លួនបាញ់​​គឺ​ដោយ​សារ​ខឹង​នឹង​សន្តិសុខ​ហាង​​​ដែល​ប្រើ​​ពាក្យ​សម្តីឈ្លើយ​ ។​​ ចំណែក​នគរ​បាលប៉ុស្តិ៍ទួល​ទំពូង​ទី១​ ​​និយាយថា គ្រាន់​តែ​រឿង​​ប៉ុណ្ណឹងសោះ​​ ផ្ទុះ​អាវុធ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលដែរ ៕