ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​បន្ថែម​ភាព​សប្បាយ​រីករាយ​ជីវិត​អាពាហ៍ពិពាហ៍

5 ឆ្នាំ មុន

តើ​អ្នកដឹង​ពី​របៀប​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​កាន់តែ​ប្រសើរ​ដែរ​ឬទេ? យើង​ត្រូវ​គិត​អំពី​រឿង​នេះ ។ ទោះបី​ប្តី​ប្រពន្ធ​របស់​អ្នក​បាន​រៀប​ការ​យ៉ាង​សប្បាយ​រីករាយ​អស់​រយៈពេល​រាប់​ឆ្នាំ​ហើយ​ក្តី អ្នក​គួរ​យក​ពេល​វេលា​ខ្លះ​ដើម្បី​បន្ថែម​ភាព​ស្និទ្ធស្នាល និង​ស្អិតរ​មួ​ត ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​ហាក់បីដូចជា​រវល់ និង​ឆ្ងាយ​​ពី​គ្នា​បន្តិច​ហើយ ។ តើ​ប្តី​ប្រពន្ធ​អាច​ធ្វើ​អ្វីខ្លះ…

តើ​អ្នកដឹង​ពី​របៀប​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​កាន់តែ​ប្រសើរ​ដែរ​ឬទេ? យើង​ត្រូវ​គិត​អំពី​រឿង​នេះ ។ ទោះបី​ប្តី​ប្រពន្ធ​របស់​អ្នក​បាន​រៀប​ការ​យ៉ាង​សប្បាយ​រីករាយ​អស់​រយៈពេល​រាប់​ឆ្នាំ​ហើយ​ក្តី អ្នក​គួរ​យក​ពេល​វេលា​ខ្លះ​ដើម្បី​បន្ថែម​ភាព​ស្និទ្ធស្នាល និង​ស្អិតរ​មួ​ត ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​ហាក់បីដូចជា​រវល់ និង​ឆ្ងាយ​​ពី​គ្នា​បន្តិច​ហើយ ។

តើ​ប្តី​ប្រពន្ធ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បន្ថែម​ធាតុ​ផ្សំ​នៃ​ភាព​សប្បាយ​រីករាយ​ឡើង​វិញ​ទៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក? នេះ​ជា​បញ្ជី​គំនិត​ដើម្បី​ឲ្យ​អ្នក​ចាប់ផ្តើម ។

១- រៀបចំ​កាលវិភាគ​ថ្ងៃ​បុណ្យ ឬ​ថ្ងៃ​ឈប់​ប្រចាំ​ស​ប្តា​ហ៍​ដើម្បី​ដើរ​លំហែរ​ជាមួយ​គ្នា ។

២- ដាក់​កូន​ឲ្យ​គេង​ទាន់​ពេលវេលា បន្ទាប់​មក​អ្នក​អាច​មាន​ពេល​នៅ​ជាមួយ​គ្នា​យ៉ាង​សុខ​ស្រួល

៣- ចូល​គេង​ក្នុង​ម៉ោង​ជាមួយ​គ្នា ។

៤- ធ្វើ​ឲ្យ​ប្តី ឬ​ប្រពន្ធ​របស់​អ្នក​ភ្ញាក់ផ្អើល ។

៥- ចែករំលែក​ការ​ទទួលខុសត្រូវ​ក្នុង​ក្រុម​គ្រួសារ ឬ​បើ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយជា​មនុស្ស​មាន​តម្លៃ​បំផុត​សម្រាប់​អ្នក ។

៦- នៅ​ពេល​អ្នក​គិត​ថា​អ្វី​ដែល​ល្អ​អំពី​ប្តី ឬ​ប្រពន្ធ​របស់​អ្នក ចូរ​ប្រញាប់​សរសេរ​សារ​ផ្ញើរ​ឲ្យ​គាត់​ភ្លាម ។

៧- រៀបចំ​ការ​រួម​ភេទ​នៅ​លើ​ប្រតិទិន​របស់​អ្នក ។

៨- ឈប់​ធ្វើ​លេស ឬ​បន្ទោស​គ្នា ។

៩- ស្វែង​រករឿង​ក្នុង​ទូរទស្សន៍​ដែល​អ្នក និង​ស្វាមីភរិយា​អាច​មើល​រួម​គ្នា ឬ​បិទ​ទូរទស្សន៍ ហើយ​គ្រាន់តែ​ចំណាយ​ពេលវេលា​ជាមួយ​គ្នា (ប្រភព​ពី​៖ Health.com.kh​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ