ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​និង​ជម្ងឺ​អេ​ដ​ស៍​១ ធ្នូ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ព្រមទាំង​ក្រុមការងារ​កាកបាទក្រហម​សាខា​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍…

ខេត្តស្វាយរៀង ៖ លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ព្រមទាំង​ក្រុមការងារ​កាកបាទក្រហម​សាខា​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ ១ ធ្នូ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​យើង​ប្ដេជ្ញា​រួម​គ្នា​បញ្ចប់​បញ្ហា​អេ​ដស៍​នៅ​ឆ្នាំ​២០២៥» និង​ចែក​អំណោយ​មនុស្សធម៌​ដល់​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​និង​កុមារ​កំព្រា​ដោយ​មេរោគ​អេ​ដស៍​ចំនួន​២៧៥​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម​, ឃី​ត​១​កញ្ចប់​មាន​ (​មុង​ភួយ​ក្រមា​សារុង​), មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ទឹកស៊ីអីុ​វ​៦​ដប​, ទឹកដោះគោ​ខាប់​៥​កំប៉ុង​ សាប៊ូ​៤​ដុំ ​និង​ថវិកា​៤​ម៉ឺន​រៀល​។

ពិធី​នេះប្រារព្ធ​​ធ្វើ​នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ភូមិ​កៀន​សាំង សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ