បើកការដ្ឋានស្ថាបនាផ្លូវបេតុង៦ខ្សែនៅសង្កាត់បឹងទំពុន
រាជធានីភ្នំពេញ ៖ លោកគួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង៦ខ្សែ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២១ មិថុនា ២០១៣ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ។ ផ្លូវបេតុងចំនួន៦ខ្សែនេះ មានបណ្តោយប្រវែង៨៣៩ម៉ែត្រ និងទទឹងប្រវែង៤ម៉ែត្រ ដែលចំណាយថវិកាសរុប២៣១.១៩៨.០០០រៀល។
ចែករំលែកព័តមាននេះ