ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គង់​ គឹមហៃ​ ប្រើ​ជី​វិត​រស់​នៅ​ដើម្បី​កូន​ទាំង​​៤នាក់ មិនខ្វល់​នឹង​រឿង​ប្រពន្ធ​រត់​តាមប្រុស​ក្មេង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​៖​ លោក​គង់​ គឹម​ហៃ​​ គឺ​ជាតារា​សម្ដែង​ និង​ជា​អ្នក​ឯកទេស​​ភាពយន្ត​​ដែល​ទស្សនិក​ជន​គ្រប់​គ្នា​បាន​​ស្គាល់​រូប​គាត់​តាមរយៈ​ការ​សម្ដែង​ចម្រៀង​កាយ​វិកា។ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជាបុរស​អភ័ព្វស្នេហ៍​ ព្រោះ​តែអតីត​ភរិយា​ដែលធ្លាប់​បាន​រួម​រស់​ជាមួយ​គ្នា​ អស់​រយៈ​ពេល​ជិត​២០ឆ្នាំ​ បែរ​ជា​ដាច់​ចិត្ត​បោះបង់​​រូ​ប​

រាជធានីភ្នំពេញ​​​៖​ លោក​គង់​ គឹម​ហៃ​​ គឺ​ជាតារា​សម្ដែង​ និង​ជា​អ្នក​ឯកទេស​​ភាពយន្ត​​ដែល​ទស្សនិក​ជន​គ្រប់​គ្នា​បាន​​ស្គាល់​រូប​គាត់​តាមរយៈ​ការ​សម្ដែង​ចម្រៀង​កាយ​វិកា។ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជាបុរស​អភ័ព្វស្នេហ៍​ ព្រោះ​តែអតីត​ភរិយា​ដែលធ្លាប់​បាន​រួម​រស់​ជាមួយ​គ្នា​ អស់​រយៈ​ពេល​ជិត​២០ឆ្នាំ​ បែរ​ជា​ដាច់​ចិត្ត​បោះបង់​​រូ​ប​លោក​និង​កូន​ៗ​ ៤នាក់​ឱ្យ​រងារ​កំព្រា​ប្រាណ ទុក្ខ​ឥត​ស្រាកស្រាន្តបាន​រង​ទឹក​ភ្នែក​ ដាច់​ចិត្ត​អនេក​​ចុះ​ចេញ​ពី​ផ្ទះ​​រត់​ទៅ​​តាម​ប្រុស​​ថ្មី​ ដោយ​មិន​នឹង​ដល់​​អនុស្សាវរីយ៍​ដ៏ផ្អែម​ល្អែម​ជាមួយ​​នឹង​​ប្ដី​​​បន្តិច​សោះ​​ឡើយ។

 ជួប​ជា​មួយ​លោក​គង់​ គឹម​ហៃ លោក​បាន​ប្រាប់​កោះ​សន្តិភាព​ អំពី​ដំណើរ​ជីវិត​របស់​លោក​ថា លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​តារៀប​ ឃុំគគី​រ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល​ ហើ​យ​ឆ្នាំ​នេះ​លោក​មាន​អាយុ​៥៧ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​គង់​ ហ៊ុច ម្ដាយ​ឈ្មោះសុខ អូន តែពេល​នេះ​ពួក​គាត់​បាន​ស្លាប់​អស់ទៅ​ហើយ​។ លោក​មាន​បង​ប្អូន​​៨នាក់​ ប្រុស​៤នាក់​ ស្រី​៤នាក់​​ ដោយ​លោក​ជាកូន​ទី២ក្នុង​គ្រួសារ​កសិករ៕