រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានឆ្លងកាត់ការប្រឡងដែលមានសិក្ខាកាមជាអ្នកសិក្សាប្រមាណ៥០០នាក់ វិទ្យាស្ថានអន្តរជាតិឌែលីបានសម្រេចជ្រើសរើសសិស្សឆ្នើមចំនួន៤រូបទាំងផ្នែកភាសាខ្មែរ និងភាសាអង់គ្លេសបញ្ជូនទៅទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី ។
សិស្សានុសិស្សទាំង៤រូបនេះបានចេញដំណើរទៅទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរីកាលពីព្រឹក ថ្ងៃទី១៩ មិថុនា ២០១៣ ដោយមានគណៈគ្រប់គ្រងវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ សិស្ស និងអាណាព្យាបាលចូលរួមជូនដំណើរផងដែរ។
លោកព្រីង តារា ប្រធានការិយាល័យសិក្សាផ្នែកភាសាអង់គ្លេសបានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ពីការអប់រំក្នុងប្រទេសសិង្ហបុរី ក្នុងនោះមានការចែករំលែកការអភិវឌ្ឍន៍ ការបង្រៀន និងវប្បធម៌របស់ប្រទេសសិង្ហបុរីមកកាន់កម្ពុជាតាមរយៈប្អូនៗសិស្សានុសិស្ស។
សិស្សានុសិស្សទាំង៤នាក់មុននឹងទទួលបានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរីនេះ គឺឆ្លងកាត់ការប្រឡងយ៉ាងស្វិតស្វាញជា៣ដំណាក់កាល គឺជំនាញស្តាប់ និយាយ និងវេយ្យាករណ៍ ដើម្បីសាកល្បងសមត្ថភាព ។
ចែករំលែកព័តមាននេះ