ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ថា «​នេះ​មិនមែន​លើក​ទី​១​នោះ​ទេ ប្តី​ធ្វើ​របៀប​នេះ​ចំពោះ​នាង​»! នរណា​ទ្រាំ​បាន

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា និង​វាយ​បំផ្លាញ​សម្ភារ​ក្នុងផ្ទះ រួច​មក​ក្រោយ​ពី​ខឹង​នឹង​ប្រពន្ធរ​អ៊ី​រឿង​មិន​គិត​ជួយ​រកស៊ី​។ ករណី​អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា និង​វាយ​បំផ្លាញ​សម្ភារ​ក្នុងផ្ទះ រួច​មក​ក្រោយ​ពី​ខឹង​នឹង​ប្រពន្ធរ​អ៊ី​រឿង​មិន​គិត​ជួយ​រកស៊ី​។ ករណី​អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ រស់នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​ឃាត់​នោះ​ឈ្មោះ ជុំ វិច្ឆិកា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចំណែក​ប្រពន្ធ​ឈ្មោះ យ៉ា​ន សុ​ភ័ស្ដ អាយុ​២៨​ឆ្នាំ ។

ប្រភព​បន្ត​ថា ជន​នេះ​ត្រូវ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ហិង្សា​ក្នុង​គ្រួសារ ដោយ​បាន​បោក​បំផ្លិចបំផ្លាញ​កង្ហារ​១ ឧបករណ៍​សម្រាប់​ផ្លុំ​សក់ ១ និង​កញ្ចក់​១​ឱ្យ​បែក ។ ករណី​ខាងលើ​នេះ ប្រពន្ធ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​ប្ដី​របស់​ខ្លួន​ខាងលើ សុំ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ព្រោះ​នេះ​មិនមែន​លើក​ទី​១​នោះ​ទេ ដែល​ប្តី​ធ្វើ​របៀប​នេះ​ចំពោះ​នាង​។

ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​មិន​មានរឿង​អ្វី​ឱ្យ​ធំដុំ​នោះ​ទេ គ្រាន់តែ​នាង​និយាយ​ទៅ​កាន់​ប្តី បន្ទាប់​មក​ពី​ដើរ​លេង​ថា មិន​គិត​ជួយ​រកស៊ី​ដូច​ប្តី​គេ​ទេ គិតតែ​ដើរ​លេង​ដូច​ខ្លួន​នៅ​កំលោះ​។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច បុរស​ជា​ប្តី​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​បោក​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខាងលើ​ពិតប្រាកដ​មែន ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ