ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រារព្ធ​ខួប​លើក​ទី​6ទិវា​ប្រវត្តិ​សាស្ត្រ​ប្រកប​ដោយ​មោទន​ភាព​បំផុត​សម្រាប់​អតីត​​យុទ្ធ​ជន​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ មីទ្ទិញ​អប​អរ​សា​​ទរ​ខួប​លើក​ទី​៦ ទិវា​​អតីត​យុទ្ធជន​២១​ មិថុនា ​គឺ​ជា​​ទិវា​ប្រ​វត្តិ​សាស្ត្រ​មួយ​ប្រកបដោយ​មោទន​​ភាព​បំផុត​ដែល​ប្រជាជន​កម្ពុជា​ និង​អតីត​យុទ្ធ​ជន​កម្ពុជា​ទូ​ទាំង​ប្រទេស​តែង​តែ​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​​ពី​ឆ្នាំ​២០០៧ មក ។ ​​​​​​​​​​​​​​គោល​បំណង​សំខាន់​ គឺ​ការ​លើក​កម្ពស់​តួ​នាទី​អតីត​យុទ្ធ​ជន​នៅ​ក្នុង​សង្គម​ ការ​បំផុស​ស្មារតី​សាមគ្គី​ភាព​ជួយ​គ្នា​​​ទៅ​វិញ​​ទៅ​មក​

រាជ​ធានី​ភ្នំពេញ ​៖ មីទ្ទិញ​អប​អរ​សា​​ទរ​ខួប​លើក​ទី​៦ ទិវា​​អតីត​យុទ្ធជន​២១​ មិថុនា ​គឺ​ជា​​ទិវា​ប្រ​វត្តិ​សាស្ត្រ​មួយ​ប្រកបដោយ​មោទន​​ភាព​បំផុត​ដែល​ប្រជាជន​កម្ពុជា​ និង​អតីត​យុទ្ធ​ជន​កម្ពុជា​ទូ​ទាំង​ប្រទេស​តែង​តែ​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​​ពី​ឆ្នាំ​២០០៧ មក ។ ​​​​​​​​​​​​​​គោល​បំណង​សំខាន់​ គឺ​ការ​លើក​កម្ពស់​តួ​នាទី​អតីត​យុទ្ធ​ជន​នៅ​ក្នុង​សង្គម​ ការ​បំផុស​ស្មារតី​សាមគ្គី​ភាព​ជួយ​គ្នា​​​ទៅ​វិញ​​ទៅ​មក​ ការ​បំផុល​ចលនា​​ប្រឡង​ប្រណាំង​៣​ពូកែ​សំដៅ​អភិវឌ្ឍន៍​ជីវ​ភាព​​រស់​នៅ​​របស់​អតីត​​យុទ្ធ​​ជន​និង​គ្រួសារ​ និងលើក​ទឹក​ចិត្ត​ការចូល​រួម​របស់​​អតីត​យុទ្ធ​ជន​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ជាតិ​​ និង​ការពារ​បូរណ​ភាព​​ទឹកដី​ ។

ពិធី​ដ៏​មាន​អត្ថ​ន័យ​​នេះ​​បាន​​​ប្រារព្ធ​ធ្វើ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ​នៅ​​វិទ្យា​ស្ថាន​ជាតិ​អប់រំ​ ​ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​និង​ជា​នាយឧត្តម​សេ​នីយ៍​ផុត​លេខ​ផ្តាយ​មាស​៥ ​​។
សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​​មាន​ប្រសាសន៍​ថា ​កា​រ​​ប្រារព្ធ​ទិវា​នេះ​គឺជា​ការ​សម្តែង​នូវ​ការ​ដឹង​គុណ​ចំពោះ​អតីត​យុទ្ធ​ជន​ យុទ្ធ​ជន ​យុទ្ធ​នារី បង​ប្អូន​ប្រជា​ជន​ និង​អ្នក​ស្នេហា​ជាតិ​​យើង​​ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​បុព្វ​​ហេតុ​​ជាតិ​មាតុ​ភូមិ​ និង​ប្រជា​ជន​កម្ពុជា​​យើង​នៅ​គ្រប់​ជំទាន់ ។ ក្នុង​ន័យ​នេះ ​សម្តេច​​តេជោ​នាយក​រដ្ឋម​ន្ត្រី​ បាន​​ផ្តល់​នូវ​​អនុ​សាសន៍​មួយ​ចំនួន​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​​​នៃការ​អនុវត្ត​ដូចត​ទៅ៖

ទី​១-​ចំពោះ​ប​ង​ប្អូន​អតីត​យុទ្ធ​​ជន​កម្ពុជា ​ត្រូ​វ​​បន្ត​ប្រកាន់​ខ្ជាប់​នូវ​វីរភាព​អង់​អាច​ក្លា​ហាន​ ស័ក្តិ​សម​ជា​កុល​បុត្រ​ដ៏​ឆ្នើម​របស់​ជាតិ​មាតុ​ភូមិ​ និង​ស្មារតី​វីរ​ភាព ជា​គំរូ​ល្អ​ក្នុង​សង្គម​ជាតិ ទោះបី​ជា​បច្ចុប្បន្ន​ក្លាយ​ជា​អតីត​យុទ្ធជន​ក៏​ដោយ ។ ​ប្រជា​ជន​និងមាតុ​ភូមិ​ ពិត​ជា​មិន​អាច​ភ្លេច​បាន​នូវ​ការ​លះបង់​ដ៏​ធំ​ធេង​ និង​គុណ​​បំណាច់​ដ៏​ថ្លៃ​ថ្លា​របស់​បង​ប្អូន​អតីត​យុទ្ធ​ជន​ទាំងអស់​បាន​ទេ ។ ​អតីត​យុទ្ធ​ជន​ត្រូវ​យល់ថា ​ការផ្តល់​ជា​គំរូ​វីរ​ភាព​នេះ​ដល់​យុវជន​ យុទ្ធជន​​យើង​​ជំនាន់​ក្រោយ​ ក៏​មាន​តម្លៃ​ជា​ទ្រព្យ​ធន​មិន​អាចកាត់​ថ្លៃ​បាន​ឡើយ ។

ទី​២-​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន និង​យុវ​នីតិ​សម្ប​ទា ត្រូវរៀបចំ​យុទ្ធ​សាស្ត្រ​ជាតិ​​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​អតីត​យុទ្ធ​ជន​សម្រាប់​​រយៈ​ពេល​១០​ឆ្នាំ​(២០១៣-២០២៣) សំដៅ​បង្កើត​នូវ​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ​ ច្បាប់​ លិខិត​ បទដ្ឋាន​គតិ​​យុត្ត​​ ផែន​ការ​សកម្ម​​ភាព និង​យន្ត​ការ​នានា​​បន្ថែម​ទៀត​ ដើម្បី​ពង្រីក​វិស័យ​អតីត​យុទ្ធ​ជន​ឱ្យ​កាន់​តែ​​ទ​ូ​លំ​ទូលាយ​ ។ ជា​មួយ​គ្នា​នេះ​ ត្រូវ​​បន្ត​លើក​កម្ពស់​តួ​នាទី​របស់​​អតីត​យុទ្ធជន​ឱ្យ​ស័ក្តិ​សម​ទៅនឹង​គុណបំណាច់​​របស់​​បង​ប្អូន​ចំពោះ​ជាតិ​មាតុ​ភូមិ​ ដោយ​ការ​លើក​ទឹកចិត្ត​ខាង​ផ្នែក​ស្មារតី​ ការផ្តល់​កិត្តិយ​ស​ រួម​នឹងការ​កែ​លម្អ​ជីវ​ភាព​​​ស្រប​តាម​ស្ថាន​ភាព​នៃការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ ។

ទី​៣-​ត្រូវជំរុញ​ការ​អនុវត្ត​​ការ​គ្រប់​គ្រង ​របប​​សន្តិសុខ​សង្គមតាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​ និង​ការ​បើក​ផ្តល់​ប្រាក់​របប​សន្តិ​សុខ​សង្គម​តាម​ប្រព័ន្ធ​ធ​​នាគារ​ឱ្យ​ចប់​តាម​ផែន​ការ​​នៅ​ដើម​ឆ្នាំ​​២០១៤​ខាង​​​មុខ​នេះ ​និង​អាច​រៀប​​ចំ​ដំណើរ​ការ​បេឡា​ជាតិ អតីត​យុទ្ធជន​​ឱ្យ​ទៅជា​គ្រឹះ​ស្ថាន​សាធា​រណៈ​​រដ្ឋ​បាល​ សម្រាប់​ផ្តល់​សេវា​សន្ត​ិ​សុខ​សង្គម​ជូន​អតីត​យុទ្ធជន និងជា​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​​មិន​មែន​ធនាគារ​ ​ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​​វិស័យ​ហិរញ្ញ​វត្ថុ​កម្ពុជា ​និង​បង្កើត​ជា​​សំណាញ់​សុវត្ថិ​ភាពសង្គម​មួយ​សម្រាប់​អតីត​យុទ្ធជន​ និង​សង្គម​ជាតិ​របស់​យើង ​។

ទី​៤-​ត្រូវ​បន្ត​ជំរុញ​ការ​អនុវត្ត​គោល​នយោ​បាយ​ផ្តល់​សម្ប​ទាន​ដី​សង្គម​កិច្ច ជូន​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​គ្រួសារ ​​​ដោយ​​បន្ត​​ពង្រឹង​​នីតិវិធី​នៃការ​ធ្វើ​អត្ត​សញ្ញា​​ណ​កម្ម​អតីត​កង​កម្លាំង​ប្រដាប់​​អាវុធ​ និង​​គ្រួសារ​ដែល​មាន​​គ្រប់​លក្ខណ​សម្បត្តិ​​ទទួល​​​សម្ប​​ទាន​​ដី​សង្គម​កិច្ច ។ គណៈ​កម្មាធិការ​​អន្តរ​​ក្រសួង​ ​កំណត់​អត្ត​សញ្ញាណ​​ថ្នាក់​ជាតិ ដែល​ដឹក​នាំដោយ​ក្រសួង​សង្គម​កិច្ច​​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្ប​ទា ត្រូវសហការ​ឱ្យ​​បាន​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយ​គណៈកម្មការ​កំណត់​អត្ត​សញ្ញាណ​ថ្នាក់​រាជ​ធានី​-ខេត្ត ដើម្បី​បង្កើន​សុក្រឹត​​ភាព​លើ​ការ​ងារ​នេះ ។

ទី៥-​ត្រូវ​បន្ត​ពង្រឹង​និរន្តរ​​ភាព​​តំបន់​អភិវឌ្ឍ​​ន៍​​យោធិន​ពិការ​ទាំង​៣​ដែល​បាន​កសាង​រួច​ហើយ រួម​មាន​ ភូមិ​អភិវឌ្ឍ​ន៍​យោធិន​ពិការ​​តាកែន កោះ​ស្លា​ ខេត្ត​កំពត មណ្ឌល​អភិវឌ្ឍន៍​​យោធិន​ពិការ​៣១៧​ ស្រុក​គូលែន​ ខេត្តសៀម​រាប ​និង​មណ្ឌល​អភិវឌ្ឍ៍​យោធិន​ពិការ​ភ្នំ​ឆត្រ​​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ទន្ទឹម​នោះ​ ត្រូវ​ពិនិត្យ​លទ្ធ​ភាព​រៀប​ចំ​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​យោធិនពិការ​មួយ​ចំនួន​ទៀត​នៅ​តាម​ទីតាំង​ដែល​មាន​អំណោយ​ផល ពិសេស​គម្រោង​ទាំង​៤​ដែល​បាន​​ដាក់​នៅ​ក្នុង​គម្រោង​វិនិយោគ​សាធារណៈ ។

ទី​៦-​ត្រូវ​បន្ត​អភិវឌ្ឍន៍​លំនៅ​​ឋាន​​របស់​គ្រួសារ​យោធិន នៅតំបន់​តាម​បណ្តោយ​ព្រំ​ដែន​​ខាង​លិច​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​​គ្រួសារ​​កង​ទ័ព​ផង និង​ជា​យុទ្ធ​សាស្ត្រ​នៃ​វិស័យ​ការពារ​ជាតិ​ផង ។ ព្រម​ជាមួយ​នោះ​ ត្រូ​​វ​បន្ត​​ជំរុញ​ការ​សាងសង់​​​ផ្ទ​ះជូន​អតីត​យុទ្ធ​ជន​ដែល​ក្រី​ក្រ​លំបាក ហើយ​មាន​​គ្រប់​លក្ខណ​សម្បត្តិ​នៅតាម​​សហ​គមន៍​ ដើម្បី​ជួយ​កែ​លម្អ​ជីវភាព​អតីតយុទ្ធ​ជន​ផង ​និង​សមាហរណ​កម្ម​អតីត​យុទ្ធ​ជន​ក្នុង​​សហ​គមន៍​ផង។

ទី​៧-​ត្រូវ​បន្ត​​បង្ក​លក្ខណៈ​ឱ្យ​​អតីត​យុទ្ធ​ជន​និង​គ្រួសារ​ទទួ​លបាន​នូវ​​សេវា​សាធារណៈ​ផ្សេងៗ​ដូច​ជា​ សេវា​សុខា​ភិបាល​​ ការ​ស្តារ​លទ្ធ​ភាព​ពល​កម្ម ការបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និងផ្តល់​ឥណ​ទាន​ខ្នាត​តូច​ ការ​ដោះ​​ស្រាយ​ការ​ងារ ​​មុខរបរ ​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​​បន្ទាន់ ការទទួល​បាន​នូវគោល​នយោ​បាយ​​ឧបត្ថម្ភ​សម្រាប់ជួយ​សម្រួល​​ជីវភាព​រស់នៅ​​របស់​​បង​ប្អូន​ទាំង​​​​នោះ​​ដើម្បី​ឱ្យ​មាន​ភាព​​​ម្ចាស់​​ការ​​សេដ្ឋកិច្ច​របស​់ខ្លួន​កាន់​​តែ​​រឹង​មាំ ។

ទី​៨-​ត្រូវ​ពិនិត្យ​ជ្រើស​រើស​​អតីត​យុទ្ធ​ជន​ដែល​មាន​លក្ខណ​សម្បត្តិ​ល្អ ​ធ្វើ​​​ជាអ្នកដឹក​នាំ​សហ​គមន៍​​ផ្សេងៗ​ដូច​ជា​ សហគមន៍​នេសាទ សហគមន៍​ប្រើ​ប្រាស់​ទឹក សហគមន៍​​កសិកម្ម​ និង​ជា​ថ្នាក់​ដឹកនាំ​​មូល​ដ្ឋាន​​ទៅ​តាម​សមត្ថ​ភាព​និង​លទ្ធ​​ភាព​ដែល​អាច​ធ្វើ​បាន​ ។ ចំពោះ​​អតីត​យុទ្ធ​ជន​​​ជា​ជន​ពិការ​ដែល​មាន​សមត្ថភាព​អាច​ធ្វើ​ការ​បាន ត្រូវ​​អនុ​ញ្ញាតឱ្យ​បង​ប្អូន​ប្រឡង​ចូល​ក្រប​ខ័ណ្ឌ​​រដ្ឋ​​ និង​ពិនិត្យ​​ជ្រើស​រើស​ឱ្យ​ចូល​ធ្វើ​ការ​តាម​គ្រឹះ​ស្ថាន​ឯក​ជន​​ទៅ​តាម​អត្រា​កំណត់ ។

ទី​៩-​គណៈកម្មាធិការ​សមាគម​​អតីត​​យុទ្ធ​ជន​កម្ពុជាគ្រប់​ថ្នាក់​ ត្រូវគោរព​និង​អនុ​វត្ត​តាម​ទិស​ដៅ​ភារកិច្ច​ដែលមហា​សន្និ​បាត​និង​លក្ខន្តិកៈ​សមគម​​អតីតយុទ្ធ​ជ​ន​កម្ពុជា​បាន​កំណត់​ឡើង ។ ​ក្នុង​នោះ​ ត្រូវ​បន្ត​បំផុស​ចលនា​ប្រឡង​ប្រណាំង ៣​ពូកែ​​របស់​អតីត​​យុទ្ធ​ជន​​ ព្រម​ទាំង​ត្រូវ​បន្ត​ការ​កសាង​ផ្ទះ​ជូន​​អតីត​យុទ្ធ​ជន​ក្រីក្រ​ដែលមាន​លក្ខណ​សម្បត្តិ ។ បន្ត​ជំរុញ​សកម្ម​ភាព​បេឡា​ឥណ​ទាន​ បេឡា​មរណៈ​សង្គ្រោះ និង​ត្រូវ​បន្ត​ពង្រឹង​ ពង្រីង​ចំណងមិត្ត​​ភាព​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​​សមាគម​​អតីតយុទ្ធ​ជន​​កម្ពុជា ​ជាមួយ​សមាគម​អតីត​យុទ្ធ​ជន​ ​និងចលនា​អតីត​យុទ្ធ​ជន​នៃ​ប្រទេស​​ជាតិ​មិត្ត​ក្នុងតំបន់​​និងលើ​សាកល​​លោក ។

សម្តេច​តេជោ​នាយក​រដ្ឋម​ន្ត្រី​​ បាន​អំពាវនាវ​ដល់ដៃគូ​​អភិវឌ្ឍ​ន៍​  អង្គ​ការ​ជាតិ-អន្តរជាតិ សមា​គមនានា​​ សូម​ផ្តល់​នូវ​កិច្ច​សហ​​ប្រតិ​បត្តិ​ការ​ល្អ ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​សមាគម​អតីត​យុទ្ធ​ជន​​កម្ពុជា​​ដើម្បី​បន្តវឌ្ឍ​ន​ភាព​របស់​ខ្លួន​​ថែមទៀត។ លោក​អិុត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធ​​ជន និង​យុវ​នីតិ​សម្ប​ទាបាន​ថ្លែង​​​​​​ថា បច្ចុប្បន្ន​​អតីត​យុទ្ធ​ជន​​ចំនួន​៩១.៥៨០​នាក់ ​ព្រម​ទាំង​អ្ន​ក​នៅ​ក្នុង​បន្ទុក​​ចំនួន​​២០៣.៤២៩ នាក់ ​កំពុង​ទទួល​ប្រាក់​របប​គោល​​នយោបាយ​ពីរដ្ឋ​ដែល​ត្រូវ​បាន​កែ​​​​សម្រួល​​ជា​បន្ត​បន្ទាប់​ ស្របតាម​ការ​ដំឡើង​ប្រាក់​បៀវត្ស​​រ៍​​មន្ត្រី​រាជ​ការ​ និង​កង​កម្លាំង​​ប្រដាប់​អាវុធ​ដែល​គិត​មកដល​់ឆ្នាំ​២០១៣​នេះ​សរុប​ស្មើ​២៣៥% ​​លើ​ប្រាក់​បៀរ៍​វត្ស​មូល​ដ្ឋាន ​។ ​លោក​រដ្ឋ​មន្ត្រី​បន្ត​ថា ​បានកែ​សម្រួល​​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ដល់​ប្រពន្ធ​ កូ​ន ឬប្តី​របស់​ជន​ពិការ និវត្ត​ជន​ និងជន​បាត់​បង់​សមត្ថ​ភាព​ការងារ ​ដំឡើង​របប​ឧបត្ថម្ភ​​​ជូន​កូន​ជន​ពលី​ និង​មរណៈ​ ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ដល់​គ្រួសារ​ជន​មរណៈ​ដែល​​មាន​ឪពុក​ម្តាយ​ ឬ​​​អាណា​ព្យាបាល​ និងប្រពន្ធ​​ឬប្តី ។

ការ​បើក​ផ្តល់​ប្រាក់​របប​សន្តិ​សុខ​សង្គម​ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាពតាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា និង​បើក​ផ្តល់​តាម​ប្រព័ន្ធ​ធនាគារ​ជាបន្ត​បន្ទាប់​ ឈាន​​ទៅ​​​បញ្ចប់​ទាំង​ស្រុង​នៅ​ដើម​ឆ្នាំ​២០១៤ ។ ​ការ​ងារ​នេះ​ បាន​ធ្វើ​​ឱ្យ​បង​​ប្អូន​​អតីត​យុទ្ធ​ជន​មានការ​​ពេញ​​ចិត្ត​និង​សប្បាយ​​រីក​រាយ និង​អរគុណ​ចំពោះ​ការ​យកចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋា​ភិបាល។ រាជ​រដ្ឋា​​ភិបាល​ បាន​បន្ត​យក​ចិត្ត​ទុកដាក់​ដល់​ការ​ពង្រឹង​ក្របខ័ណ្ឌ​​​ច្បាប់​ និង​លិខិត​បទដ្ឋាន​សំខាន់​ៗ​មួយ​​​ចំនួន​រួម​មាន​ ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ​ និង​លើក​កម្ពស់​​សិទ្ធិ​ជន​​ពិការ ​​ព្រះ​រាជ​ក្រឹត្យ​​ស្តីពី​របប​សន្តិ​សុខ​​សង្គម ​អនុ​ក្រឹត្យ​ស្តី​ពី​ការ​បង្កើត​បេឡា​ជាតិ​អតីត​​យុទ្ធ​ជន ​សំដៅ​បង្កើន​​ប្រសិទ្ធ​​ភាព​​នៃ​ការ​ផ្តល់​​សេវា​ដល់​អតីត​យុទ្ធ​ជន ៕