ខេត្តកំពង់ចាម៖ នៅស្រុកអូររាំងឪ នាវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២១ មិថុនា ២០១៣ មានប្រារព្ធពិធីសម្ពោធបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែចាប់ពីស្រុកអូររាំងឪទៅដល់ភូមិដំណាក់ព្រីង ស្រុកអូរកោះសូទិន ដែលពិធីនេះធ្វើឡើងក្នុងវត្តស្វាយនី ភូមិស្វាយនី ឃុំអំពិលពពក ស្រុកអូររាំងឪ។
ពិធីសម្ពោធបើកការដ្ឋានជួសជុលផ្លូវលំនេះធ្វើឡើងក្រោមអធិបតីភាពលោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកសាយ សំអាល ប្រធានក្រុមការងារចុះជួយស្រុកអូររាំងឪ លោកជំទាវសាន្ត អរុណអនុប្រធានក្រុមការងារចុះជួយស្រុកអូររាំងឪ លោកជំទាវឧកញ៉ាយិន ផានី អនុប្រធានក្រុមការងារចុះជួយស្រុកអូររាំងឪ លោកត្លាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរភូមិឃុំ ស្រុក មន្ត្រីរាជការ ព្រមទាំង ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានមានប្រសាសន៍ ផ្ដើមផ្ញើដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា សូមជួយគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីទទួលបានផ្លូវថ្នាល់ ស្ពាន សាលារៀន វត្តអារាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ចែករំលែកព័តមាននេះ