ខេត្តបន្ទាយមានជ័យ ៖ នាងក្រមុំម្នាក់ខឹងនឹងម្តាយស្តីបន្ទោសតាមទូរស័ព្ទពីប្រទេសថៃរឿងមានសង្សារ ស្រាប់តែចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួល ដើម្បីបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាប់មាត់អូរព្រំដែន ស្ថិតក្នុងភូមិក្បាលស្ពាន01 សង្កាត់និងក្រុងប៉ោយប៉ែត ។
ជនរងគ្រោះខាងលើឈ្មោះ ផាន់ ស្រីនិច អាយុ១៦ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ និងមានទីលំនៅភូមិតាអិន ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ហើយជនរងគ្រោះចង.ក និងខ្សែកាបូបស្ពាយទៅនឹងព្រិលខាងលើបង្អួចនៃបន្ទប់ស្នាក់នៅតែម្តង។
ប្រភពពីសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះធ្វើការជាកម្មករបំរើការនៅហាងលក់កាហ្វេឲ្យជនជាតិថៃ នៅប្លុកកាស៊ីណូមួយក្បែរកន្លែងកើតហេតុ ហើយថានាងមានសង្សារ ក៏ត្រូវសាច់ញាតិលួចចុចទូរស័ព្ទទៅប្រាប់ស្ត្រីជាម្តាយដែលនៅធ្វើការឯប្រទេសថៃ។
ប្រភពបន្តថា ដោយសារស្ត្រីជាម្តាយសួរនាំរឿងមានសង្សារ ហើយស្ត្រីជាម្តាយថា ២ថ្ងៃទៀតគាត់និងចុះមកខ្មែរ ហើយឲ្យពេទ្យពិនិត្យ ដោយសង្ស័យ ស្រាប់តែជនរងគ្រោះភ័យក៏បញ្ចប់ជីវិតមុនម្តាយមកដល់តែម្តងទៅ ហើយបន្សល់ទុកលិខិតបណ្តាំមួយនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមទាំនគរបាលការពារព្រំដែនគោកលេខ911 និងគ្រូពេទ្យជំនាញ បានចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសព ហើយសន្និដ្ឋានថា ជនរងគ្រោះចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។ សពជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅតម្កល់ធ្វើបុណ្យនៅវត្តប្រជាធម្មត្រ័យ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត៕
ចែករំលែកព័តមាននេះ