ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​អន្តោប្រវេសន៍​ចាប់ខ្លួន​ភេទ​ទី​៣ ២​នាក់​ក្រោយ​ធ្វើ​ស៊ី​ជនបរទេស

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្តសៀម​រាប បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ជា​ភេទ​ទី​៣ នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ហាង​បាយ​មួយ​កន្លែង…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្តសៀម​រាប បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ជា​ភេទ​ទី​៣ នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ហាង​បាយ​មួយ​កន្លែង ក្នុងភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ ។

លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ JAMES MICHAEL SARZOTTI ភេទ​ប្រុស កើត​ឆ្នាំ​១៩៥១ ជនជាតិ​អា​មេ​រិ​ក កាន់​លិខិតឆ្លងដែន លេខ ៥៤៦១៦៣៤៧៨ មុខរបរ ចូល​និវត្តន៍ ស្នាក់​នៅ​ភូមិ​គ្រិះ ឆាំ ម៉ូ​នី ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​បាន​លួច​ទ្រព្យសម្បតិ្ត (​ទូរស័ព្ទ​ដៃ លុយ និង​ខ្សែ​.​ក​) របស់​ជនបរទេស​រួច​មក ។

លោក​បានឱ្យ​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ភេទ​ទី​៣ ទៅ​ក្នុង​ហាង​បាយ​មួយ​កន្លែង​ក្នុង​សង្កាត់​ស្វាយ​ដង្គំ រួច​នាំ​យក​មក​ធ្វើការ​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ ទី​១-​ឈ្មោះ អ៊ុ​ន រតនា ភេទ​ប្រុស (​ជា​ភេទ​ទី​៣) កើត​ឆ្នាំ​១៩៨២ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ដែល​ទើប​ចេញពី​ព​ន្ធា​គារ​នៅ​ឆ្នាំ​២០១៧ និង​ទី​២-​ឈ្មោះ មិត្ត ដូង ភេទ​ប្រុស (​ជា​ភេទ​ទី​៣) កើត​ឆ្នាំ​១៩៩២ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​ទើប​ចេញពី​ព​ន្ធា​គារ​នៅ​ឆ្នាំ​២០១៧ ។

ក្រោយ​សាកសួរ​ជនសង្ស័យ​(​ប្រភេទ​ទី​៣)​ទាំង​ពីរ​នាក់​រួច​មក ពួក​គេ​បាន​ឆ្លើយ​សារភាព នៅ​ចំពោះ​មុខ​សមត្ថកិច្ច​យើង​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ម៉ាក IPHONE X ពណ៌​ស របស់​ជន​រង​គ្រោះ​ប្រាកដ​មែន កាលពី​វេលា​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំនុច​តាម​ផ្លូវ​មាត់​លូ ម្តុំ​ផ្សារ​រាត្រី ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ហើយ​ចំពោះ​លុយ និង​ខ្សែ​.​ក​ខ្លួន​មិន​បាន​លួច​ទេ ហើយ​ចំពោះ​ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក IPHONE X ពណ៌​ស ត្រូវ​កម្លាំង​នគរបាល​ជំនាញ​បាន​ដកហូត​យក​ពី​ពួក​គេ ។ បច្ចុប្បន្ន​ជនសង្ស័យ​(​ប្រភេទ​ទី​៣)​ទាំង​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ