ជនបរទេសម្នាក់ត្រូវចោរឆក់យកទូរស័ព្ទដៃម៉ាក IPhone4 ១គ្រឿង
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្តេប ពណ៌ខ្មៅ ១គ្រឿង អត់ចាំស្លាកលេខ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក IPhone4 ១គ្រឿង ពីជនបរទេសម្នាក់ ដែលកំពុងជិះលើរ៉ឺម៉កម៉ូតូបានសម្រេច កាលពីវេលាម៉ោង ១០ និង ១០នាទី យប់ថ្ងៃទី២០ មិថុនា ២០១៣ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បណ្តាលឱ្យជនបរទេសរូបនោះ ធ្លាក់លើរ៉ឺម៉កម៉ូតូបែកក្បាល ចំណែកជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ៕


ចែករំលែកព័តមាននេះ