ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​អន្តរាគមន៍​ខ្លាំង​ពី​ខាង​មន្ត្រី​​ក្រសួងមហាផ្ទៃ​…​ជន​បា.ញ់​មេឃ​ជិត​១០​គ្រាប់​យប់មិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​​ថា គិត​មក​ទល់​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ បុរស​ម្នាក់ដែល​បាន​ដក​កាំភ្លើង​បាញ់​មេឃ​ជិត​១០​គ្រាប់​កាលពី​យប់ កំពុង​ត្រូវ​បាន​មានការ​អន្តរាគមន៍​យ៉ាង​សស្រាក់សស្រាំ​ ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ​ជា​ច្រើននាក់​ ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​​ថា គិត​មក​ទល់​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ បុរស​ម្នាក់ដែល​បាន​ដក​កាំភ្លើង​បាញ់​មេឃ​ជិត​១០​គ្រាប់​កាលពី​យប់ កំពុង​ត្រូវ​បាន​មានការ​អន្តរាគមន៍​យ៉ាង​សស្រាក់សស្រាំ​ ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ​ជា​ច្រើននាក់​ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើត្រូវ​បាន​ស្គាល់​​ឈ្មោះ​ប្រាក់ តូច​វាសនា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជា​អនុ​នាយកដ្ឋាន​នគរបាល​ព្រំដែន​គោក មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី ស្នាក់​នៅ​ម្តុំ​ផ្ទះ​កើតហេតុ​​ដែលបាន​​ បង្ក​ការ​ភ្ញាក់ផ្អើល​ ​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៩ វិច្ឆិកា ស្ថិតនៅ​មុខ​ផ្ទះ​លេខ​១១B ផ្លូវ​៦៦៦ ភូមិ​តា​ងូវ​ក្រោម សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ ខណៈ​គេ​អត់​ដឹង​ថា គាត់​ខឹង​ជាមួយ​អ្នក​ណា​​នោះ​ឡើយ ។

ទោះបីជា​យ៉ាងណា ជនសង្ស័យ​ខាងលើកំពុង​ស្ថិត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​សាកសួរ​នៅ​ឡើយ ខណៈ​ដែល​​មិន​ទាន់​ដឹង​ថា តើ​ជន​នេះ​នឹង​អាច​​រួច​ពី​សំណាញ់​ច្បាប់​ ឬអាច​​ត្រូវ​ទទួលទោស​ ​ដូច​ជន​ទូទៅ​ដែលធ្វើខុស ឬ​យ៉ាងណា​នោះ​ទេ ខណៈ​ដែល​​​មានការ​អន្តរាគមន៍​​ពី​មន្ត្រី​ជាន់ខ្ពស់​ច្រើននាក់​បែបនេះ ។

ទាក់ទិន​ករណី ៖ «ដកកាំភ្លើងបាញ់មេឃជិត១០គ្រាប់​»…​កុំផ្អើល​និងកុំចង់ស្គាល់​​​​​គាត់ចឹង​​ឬ?

អត្ថបទសរសេរ ដោយ